Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយនិងពិគ្រោះយោបល់អំពីការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ ២០២៣  | ខេត្តសៀមរាប

សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយនិងពិគ្រោះយោបល់អំពីការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ ២០២៣ | ខេត្តសៀមរាប

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

=====================

នៅថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយនិងពិគ្រោះយោបល់អំពីការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅសណ្ឋាគារ ខេមរាអង្គរ ខេត្តសៀមរាប ដែលមានអ្នកចូលរួមពី តំណាង IFAD, តំណាង GDA, តំណាង PDAFF ១៧ខេត្ត, តំណាងធនាគារ SMEs Bank និង ARDB Bank សរុបប្រមាណ ១០៩នាក់ ស្រី១៧នាក់។

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងពិគ្រោះយោបល់អំពីការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)ប្រារព្វឡើងក្នុងគោលបំណង៖

  • ផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធី ASPIRE-AT ព្រមទាំង ផែនការសកម្ម​ភាព និងថវិកាឆ្នាំ ២០២៣
  • ពិគ្រោះអំពីការអនុវត្តកម្មវិធី ASPIRE-AT និង
  • ពិគ្រោះអំពីការអនុវត្តផែនការសកម្ម​ភាព និងថវិកាឆ្នាំ ២០២៣ ។

 

ឯកឧត្តមក៏បានគូសបញ្ជា្កក់ផងដែរថា កម្មវិធី ASPIRE-AT បានទទួលការគាំទ្រ និងតម្រង់ទិសពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ព្រមទាំងបានទទួលការគាំទ្រថវិកា និងតម្រង់ទិស ពី (IFAD, EIB & EU) ហើយមានគោលដៅសំខាន់ៗ គឺ៖

  • ជំរុញកំណើនវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដោយផ្អែកលើការបង្កើនប្រាក់ចំណូល​​គ្រួសារកសិករ និងពលករនៅជនបទ តាមរយៈការធ្វើពាណិជ្ជកម្មក្នុងស្រុក និងនាំចេញដោយផ្តោតទៅលើទីផ្សារធំ( មាន់ បន្លែ ពោត ស្វាយចន្ទី ម្រេច ផ្លែឈើស្រស់ ផ្លែឈើកែច្នៃ សម្រាប់នាំចេញ) ។
  • អង្គការអ្នកផលិត និងសមាជិក ដែលជាកសិករ ទទួលបានការគាំទ្រជាហិរញ្ញប្បទានសម្រាប់វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុ
  • គាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ពង្រឹងភាពជាដៃគូអាជីវកម្ម និងការទទួលបានទីផ្សារ​
  • កសិករត្រូវបានចងក្រងជាសហគមន៍ និងជាសហភាពសហគមន៍ ហើយគាំទ្រដំណើរការដោយកម្មវិធី ASPIRE-AT

កម្មវិធីASPIRE-AT និងចាប់ផ្តើមពីខេត្តគោលដៅចំនួន ១៧ គឺខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងខេត្តព្រះសីហនុ ។

 

 

 

Leave a Reply

Your email address will not be published.