ឯកឧត្តម មាស ពិសិដ្ឋ ASPIRE-AT អញ្ជើញចូលរួមបន្តដឹកនាំសិក្ខាសាលាផ្តើមអនុវត្តកម្មវិធី ពិនិត្យលើតួនាទី និងភារកិច្ចរបស់អង្គភាពអនុវត្ត លើតំបន់គោលដៅនៃកម្មវិធី ASPIRE-AT | ភ្នំពេញ
កម្មវិធី ASPIRE-AT ៖
=============
ឯកឧត្តម មាស ពិសិដ្ឋ នាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) អញ្ជើញចូលរួមបន្តដឹកនាំសិក្ខាសាលាផ្តើមអនុវត្តកម្មវិធី ASPIRE-AT ពិនិត្យលើតួនាទី និងភារកិច្ចរបស់អង្គភាពអនុវត្តលើតំបន់គោលដៅ នៅលេខាធិការដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
======================
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ ជានាយកកម្មវិធី ASPIRE-AT ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីអនុវត្តកម្មវិធី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កណ្តាល តាកែវ ព្រះសីហនុ និងខេត្តឧត្តរមានជ័យ និងអ្នកពាក់ព័ន្ធសរុបចំនួន ៧៣នាក់ ក្នុងនោះស្រ្តីចំនួន១៧នាក់។
គោលបំណង៖
- ពិនិត្យលើតួនាទី និងភារកិច្ចរបស់អង្គភាពអនុវត្ត
- ពិនិត្យលើសកម្មភាពដែលបានត្រៀមអនុវត្ត
- ពិនិត្យលើតំបន់គោលដៅសម្រាប់ឆ្នាំ២០២៣
- ពិនិត្យលើផែនការសកម្មភាព និងថវិកាក្នុងឆ្នាំ២០២៣
- បូកសរុបលទ្ធផល និងបិទកម្មវិធី