កម្មវិធី ASPIRE ខេត្តព្រះវិហារ៖
===================
ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២
ក្រុមការងារទទួលបន្ទុកកម្មវិធី បានតាមដានពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មដំណាំបន្លែរបស់កសិករ ហេង សុភាព រស់នៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ដោយផលិតកម្មរបស់គត់រួមមាន៖ ខាត់ណាស្លឹក, ស្ពៃក្តោប, សាលាដ និងស្ពៃចង្កឹះ។
ក្នុងមួយថ្ងៃគាត់កាត់លក់បាន ៥០គ.ក្រ ទៅ ៦០គ.ក្រ ក្នុងតម្លៃ ៤,០០០រៀល ទៅ ៤,៥០០រៀល/គ.ក្រ ដោយគាត់លក់ដុំ និងលក់រាយតាមទីផ្សារក្នុងស្រុក។




