វឌ្ឍនភាពការប្រមូលផលឳឡឹកលឿង តាមប្រតិទិនដាំដុះដល់ចម្ការរបស់កសិករ គង់ ចន្នី នៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ | ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖
======================
ស្រុកត្រពាំងប្រាសាទ៖ ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារទទួល បន្ទុកកម្មវិធី ASPIRE ប្រចាំស្រុកត្រពាំងប្រាសាទ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យលើវឌ្ឍនភាពការប្រមូលផលឳឡឹកលឿង តាមប្រតិទិនដាំដុះដល់ចម្ការរបស់កសិករ គង់ ចន្នី រស់នៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ក្នុងគោលបំណងដើម្បី៖
(១)ការអនុវត្តប្រតិទិនប្រមូលផល, (២)ចំនួនបរិមាណផ្គត់ផ្គង់, (៣)ពិនិត្យគុណភាពជាតិស្ករ និង (៤)ការអនុវត្តកិច្ចសន្យាទិញ-លក់រវាងឈ្មួញ និងអ្នកផលិត។
ជាលទ្ធផល៖ (១)ការប្រមូលផលស្របតាមផែនការផ្គត់ផ្គង់, (២)ចំនួនបរិមាណផ្គត់ផ្គង់ ៤,៦៤២ គ.ក គ្រប់តាមផែនការ, (៣)គុណភាពជាតិស្ករ១០% និង (៤)ការអនុវត្តកិច្ចសន្យាទិញ-លក់ ប្រកបដោយគណនេយ្យភាពខ្ពស់។
សម្គាល់៖ ប្រសិនបើមានអតិថិជនចាប់អារម្មណ៍ទិញលក់បន្ត សូមទំនាក់ទំនងតាមលេខ ០៧១ ៩៩៩០ ៨៦១ សូមអរគុណ។