Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចាក់វ៉ាក់សាំងការពារជំងឺដុំពកគោ ជូនដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោស្រុកគងពិសី | ខេត្តកំពង់ស្ពឺ

ការចាក់វ៉ាក់សាំងការពារជំងឺដុំពកគោ ជូនដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោស្រុកគងពិសី | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៖

============================

 

ស្ថិតនៅភូមិរលាំងទឹក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានការរៀបចំចាក់វ៉ាក់សាំងការពារជំងឺដុំពកគោ របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ ដែលដឹកនាំដោយលោក ខេន ប៊ុនធឿន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ប្រចាំការស្រុកគងពិសី និងជាមន្រ្តីទទួលបន្ទុកអនុវត្តកម្មវិធីទី២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។

នៅកម្មវិធីនេះមានការចូលរួមពី (១)- មន្រ្តីប្រចាំការស្រុកគងពិសី  (២)-មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគងពិសី  (៣)- លោកមេភូមិរលាំងទឹក  (៤)- ភ្នាក់ងារផ្សព្វផ្សាយឃុំស្រង់ (៥)- ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមគោ និង (៦)- កសិករជាម្ចាស់សត្វ សរុបចំនួន ១៤ នាក់ (ស្រី ០៣ នាក់) ។

 

ជាលទ្ធផលនៃការងារនេះគឺ ៖

1️. ក្រុមការងារបានចាក់វ៉ាក់សាំងការពារជម្ងឺដុំពកគោ ជូនដល់របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោបានចំនួន ២៥២ ក្បាល  ។

2️. បានប្រមូលផ្តុំម្ចាស់/សមាជិកចិញ្ចឹមគោដើម្បីបង្ហាញពីអត្ថប្រយោជន៍របស់វ៉ាក់សាំងការពារជម្ងឺដុំពក និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់នាំកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

 

សូមបញ្ជាក់ផងដែរថា :

(១)- កម្មវិធី ASPIRE ប្រចាំស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានចងក្រងបណ្តុំអាជីវកម្មសរុបចំនួន ៣២ បណ្តុំ ដែលមានសមាជិកសរុបចំនួន ៨១៩ គ្រួសារ ( ស្ត្រី ២៤៤ គ្រួសារ ) ដែលក្នុងនោះបន្លែចំនួន ០៦ បណ្តុំ, ស្រូវ ចំនួន ០៤ បណ្តុំ, មាន់ចំនួន ០៧ បណ្តុំ, ទំពាំងផ្អែមចំនួន ០៣ បណ្តុំ, ត្រី ០៦ បណ្តុំ, កង្កែប ០២ បណ្តុំ, ជ្រូក ០១ បណ្តុំ និង គោ ចំនួន ០៣ បណ្តុំ ស្ថិតនៅក្នុងឃុំស្នំក្រពើ ឃុំវាល ឃុំព្រៃវិហារ និងឃុំស្រង់ ។

 

(២)- ចំពោះបណ្តុំអាជីវកម្មចិញ្ចឹមគោមានចំនួន ០៣ បណ្តុំ មានសមាជិកសរុបចំនួន ៧០ គ្រួសារ (ស្ត្រី ២១ គ្រួសារ) ស្ថិតនៅក្នុងឃុំស្រង់ ចំនួន ០១ បណ្តុំ មានសមាជិកចំនួន ២៥ គ្រួសារ (ស្ត្រី ០៩ គ្រួសារ) និងស្ថិតនៅក្នុងឃុំស្នំក្រពើចំនួន ០២ បណ្តុំ មានសមាជិកចំនួន ៤៥ គ្រួសារ (ស្ត្រី ១២ គ្រួសារ) ។

 

សម្រាប់ព័ត៌មានលម្អិត ៖

–  លោក ខេន ប៊ុនធឿន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ប្រចាំការស្រុកគងពិសី លេខទូរស័ព្ទ : 0965 179 996 និង

–  ភ្នាក់ងារសុខភាពសត្វភូមិរលាំងទឹក ឃុំស្រង់ លេខទូរស័ព្ទ : 077 757 854 ។

 

 

 

 

Leave a Reply

Your email address will not be published.