វឌ្ឍនភាពការដាំដុះបន្លែសុវត្ថិភាព និងការប្រមូលកសិផលរបស់សមាជិកបណ្តុំអាជីវកម្ម នៅឃុំព្រែកអាជី-ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ | ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ៖
===================
ថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២
លោកស្រី អាន សុខឡាយ ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំព្រែកអាជី និងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ បានតាមការប្រមូលផលបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែឃុំព្រែកអាជី ចំនួន៨គ្រួសារ បានប្រមូលផលបន្លែ ត្រសក់ចំណារ ត្រប់វែង និងផ្កាខាត់ណា សរុបចំនួន ២៦ ៦៥០ គីឡូក្រាម។ ក្នុងត្រសក់ចំណារចំនួន២៦១០០ គីឡូក្រាម លក់ឱ្យឈ្មួញក្នុងស្រុកបានតម្លៃ ៧០០រៀលក្នុងមួយគីឡូក្រាម, ត្រប់វែងចំនួន៣៥០ គីឡូក្រាម លក់បានតម្លៃ ២ ៥០០ រៀលក្នុង១គីឡូក្រាម និងផ្កាខាត់ណាចំនួន២០០ គីឡូក្រាម លក់បានតម្លៃ ៧ ០០០រៀលក្នុង១គីឡូក្រាម :
១. កសិករ សែម ជាម៉េង លក់ត្រសក់ចំណារ បានចំនួន ៤ ៥០០គីឡូក្រាម។
២. កសិករ ឈាន នី លក់ត្រសក់ចំណារបានចំនួន ៦ ៨០០គីឡូក្រាម។
៣. កសិករ វិត រស់ លក់ត្រសក់ចំណារ បានចំនួន ៨ ៥០០គីឡូក្រាម។
៤. កសិករ ឈុន អេង លក់ត្រសក់ចំណារបានចំនួន ១ ៥០០គីឡូក្រាម។
៥. កសិករ ម៉ូត រដ្ឋា លក់ត្រសក់ចំណារបានចំនួន ៣ ៥០០គីឡូក្រាម។
៦. កសិករ ហ៊ឹម បារាំង លក់ត្រសក់ចំណារបានចំនួន ១ ៣០០គីឡូក្រាម។
៧. កសិករ ហៃ ហេង លក់ត្រប់វែងបានចំនួន ៣៥០គីឡូក្រាម។
៨. កសិករ ម៉ុង ស៊ាង លក់ផ្កាខាត់ណាបានចំនួន ២០០គីឡូក្រាម។