កិច្ចប្រជុំបង្ហាញពីគម្រោងកម្មវិធី និងធុរកិច្ច ជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធី ASPIRE និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ | កម្មវិធី ASPIRE
កម្មវិធី ASPIRE ៖
===========
នៅថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសរបស់អង្គការហេហ្វឺអន្តរជាតិ (Heifer) បានរៀបចំកិច្ចប្រជុំបង្ហាញពីគម្រោងកម្មវិធី និងធុរកិច្ច ជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធី ASPIRE និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចួលរួមក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE ដែលមានការចូលរួមតំណាងមកពីអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានផែនការ និងស្ថិតិ សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC) ដែលមានសមាជិកចូលរួមចំនួន ២៥នាក់។
គោលបំណងនៃកិច្ចប្រជុំនោះគឺ៖ (១).បង្ហាញអំពី SEUAC, (២).បង្ហាញពីផែនការអាជីវកម្ម និងចក្ខុវិស័យរបស់ SEUAC, (៣).កសាងភាពជាដៃគូរយុទ្ធសាស្រ្តជាមួយក្រសួង ម្ចាស់ជំនួយ និងវិស័យឯកជន និង (៤).យុទ្ធសាស្ត្រ ១០ឆ្នាំ គម្រោងមាន់ស្រែខ្មែរ បន្លែ និងសូឡារបស់ SEUAC។