Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពការដាំដុះបន្លែសុវត្ថិភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិកុមារមាស និងភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង | ខេត្តកំពង់ស្ពឺ

វឌ្ឍនភាពការដាំដុះបន្លែសុវត្ថិភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិកុមារមាស និងភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៖

=========================

 

ភ្នាក់ងារផ្សព្វផ្សាយឃុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំឃុំអមលាំង បានពិនិត្យពីវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិកុមារមាស និងភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

 

  • តាមរយៈការជួបពិភាក្សា និងពិនិត្យនៅចម្ការផ្ទាល់របស់លោក ដុក សារ៉េន ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន ០២គ្រួសារ ទទួលបានលទ្ធផលដូចខាងក្រោម ៖

១). គ្រួសាររបស់កសិករ សាត ស្រីអូន សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិកុមារមាស បានដាំដុះបន្លែស្ពៃក្រញាញ់ ស្ពៃតឿ ត្រសក់ចំណារ និង សណ្តែកកួរ លើផ្ទៃដីទំហំ ១,៣៥០ ម៉ែត្រការ៉េ ដែលនឹងប្រមូលផលនៅសប្តាហ៍បន្ទាប់នេះ ។

២). គ្រួសាររបស់កសិករ ជៀស សៀងឡា ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ នៅភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង បានកំពុងដាំដុះស្ពៃក្រញាញ់ និងដាំបណ្តាក់តាមរង ដើម្បីអាចទទួលផលបានរាល់ខែ។

 

  • បន្លែរបស់កសិករសមាជិកបណ្តុំអាជីវកម្មទាំងពីរគ្រួសារខាងនេះ ក៏ដូចជាសមាជិកបណ្តុំអាជីវកម្មទាំង ៣០ គ្រួសារក្នុង បានរៀបចំប្រតិទិន្នដាំដុះស្របតាមការបញ្ជាទិញរបស់គណៈកម្មការអគារប្រមូលផ្តុំកសិផលប្រចាំឃុំអមលាំង ដែលមានលោកស្រី ទឹម សំណូល ជាប្រធានបណ្តុំអាជីវកម្មនៃកម្មវិធី ASPIRE ។

 

 

 

 

Leave a Reply

Your email address will not be published.