Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់កម្មវីធីចំការ និងការណែនាំអំពីសន្តិសុខស្បៀងអាហារ សម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំ  | ខេត្តកំពង់ស្ពឺ

វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់កម្មវីធីចំការ និងការណែនាំអំពីសន្តិសុខស្បៀងអាហារ សម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំ | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE  ខេត្តកំពង់ស្ពឺ៖

====================

 

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ ការប្រើប្រាស់កម្មវីធីចំការ និងការណែនាំអំពីសន្តិសុខស្បៀងអាហារ សម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់់ និងនេសាទខេត្តកំពង់ស្ពឺ ” ដែលមានការសម្របសម្រួលតំណាងក្រុមហ៊ុន Agrinovation Co., Ltd. និងលោក សាន យស ជំនួយការកម្មវិធីចំការ ។

 

=> វគ្គបណ្តុះបណ្តាលមានគោលបំណង ៖

១. ដើម្បីផ្តល់ចំណេះដឹង/ការយល់ដឹងដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEWs) ស្តីពីកម្មវិធីចំការ និងកសិកម្មដែលគិតគូរដល់អាហារូបត្ថម្ភ និង

២. ធ្វើឱ្យភ្នាក់ងារផ្សព្វផ្សាយឃុំអាចប្រើប្រាស់កម្មវិធីនេះក្នុងការចែករំលែកចំណេះដឹង និងសារស្តីពីកសិកម្មដែលគិតគូរដល់អាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាពដល់កសិករ/ក្រុមគ្រួសារកសិករ និង/ឬ អ្នកពាក់ព័ន្ធផ្សេងៗទៀត ។

៣. រៀបចំផែនការបន្ទាប់សម្រាប់គាំទ្រការផលិតជាវីដេអូរខ្លីស្តីពីភាពជោគជ័យរបស់កសិករ ។

 

=> គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះគឺប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត កម្មវិធី ASPIRE ដែលមានការចូលរួមពី លោក ស្វាយ ស៊ីណារ៉ុង នាយកប្រតិបត្តិក្រុមហ៊ុន Agrinovation Co., Ltd. និងលោក សាន យស ជំនួយការកម្មវិធីចំការ លោក អនុប្រធាន គ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត មន្ត្រីទទួលបន្ទុកអនុកម្មវិធីទាំង ៤ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបចំនួន ២០ នាក់ (ស្រី ០៤ នាក់) ។

 

 

 

Leave a Reply

Your email address will not be published.