ដំណើរទស្សនកិច្ចឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្ម នៃកម្មវិធី ASPIRE | ខេត្តព្រះសីហនុ
កម្មវិធី ASPIRE ខេត្តព្រះសីហនុ៖
====================
នាថ្ងៃព្រហស្បតិ៍ ១កើត ខែមិកសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២២
ក្រុមកាងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីទស្សនកិច្ច របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងមានប្រតិភូអមដំណើរ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE, លោកប្រធានក្រុមគាំទ្រលេខាធិការដ្ឋាន និងមន្រ្តី, អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និង រដ្ឋបាលជលផល បានជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មនៃកម្មវិធីASPIRE និងបានចុះត្រួតពិនិត្យវឌ្ឍនភាព នៃការដាំបន្លែក្នុងផ្ទះសំណាញ់, មណ្ឌលប្រមូលផ្តុំកសិផល, ការចិញ្ចឹមទាពង, ការកែឆ្នៃបង្គាក្រៀម, ការចិញ្ចឹមបង្គា, អាជីវកម្មចំហុយត្រី, មណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅឃុំសំរុង, ឃុំទួលទទឹក នៃស្រុកព្រៃនប់, ឃុំទំនប់រលក ស្រុកស្ទឹងហាវ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដែលមានចូលរួមជូនដំណើរ ឯកឧត្តមរដ្ឋមន្ត្រី និង គណៈប្រតិភូ ដោយលោកអភិបាលរងខេត្ត, លោកប្រធានមន្ទីរកសិកម្ម, លោកអភិបាលស្រុក, លោកទីប្រឹក្សាគ្រប់គ្រងកម្មវិធី, មន្ត្រីរាជការ, មេឃុំ, កសិករបណ្តុំអាជីវកម្ម, សហគមន៍កសិកម្ម, និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុបទាំងអស់ ៨៥នាក់ ស្រី ៣៥នាក់។