Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ដំណើរទស្សនកិច្ចឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យពីវឌ្ឍនភាព និងផ្តល់អនុសាសន៍ លើការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធី ASPIRE | ខេត្តកែប

ដំណើរទស្សនកិច្ចឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យពីវឌ្ឍនភាព និងផ្តល់អនុសាសន៍ លើការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធី ASPIRE | ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប៖

=================

 

នាថ្ងៃអង្គារ ១៤ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  រួមទាំងប្រតិភូអមដំណើរ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE ក្រុមការងារបេសកកម្ម IFAD  អគ្គនាយកដ្ឋានកសិកម្ម  អគ្គនាយកដ្ឋានសុខភាពសត្វ  នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងរដ្ឋបាលជលផល បានចុះពិនិត្យវឌ្ឍនភាព និងផ្តល់អនុសាសន៍ លើការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងកម្មវិធី ASPIRE ខេត្តកែប មានជូនដំណើរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដោយលោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និង លោក ថឹង បូរិនប្រធានមន្ទីរកសិកម្ម ព្រមទាំងអភិបាលស្រុក មេឃុំ កសិករគំរូ សហគមន៍កសិកម្ម និង មន្ត្រីរាជការ សរុបទាំងអស់ ៩៣នាក់។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  មានមតិសំណេះសំណាល ជាមួយកសិករគំរូ ពីសមាជិកបណ្តុំអាជីវកម្មកសិកម្ម កម្មវិធី ASPIRE និង សហគមន៍កសិកម្ម ។

ឯកឧត្តម រដ្ឋមន្ត្រី ផ្តល់អនុសាសន៍ការគិតគូរការអនុវត្តគម្រោង ឬកម្មវិធី ត្រូវធានានូវនិរន្តភាព និងកាត់បន្ថយថ្លៃដើមផលិត ដើម្បីទទួលបានប្រាក់ចំណេញដែលអាចដោះស្រាយជីវភាពបងប្អូនប្រជាកសិកររស់នៅសមរម្យ តាមរយៈការបង្កើត និងពង្រឹងរចនាសម្ពន្ធ័ខ្សែច្រវាក់តម្លៃ រួមមានក្រុមអ្នកផលិត អ្នកត្រួតពិនិត្យ អ្នកផ្គត់ផ្គង់ធាតុចូល អ្នកប្រមូលទិញ អ្នកចែកចាយ អ្នកគាំទ្របច្ចេកទេស និងទីផ្សារ ជាពិសេសជំរុញ អ្នកផលិតសល់ពីហូប លក់ទៅទីផ្សារ តាមរយៈការសិក្សា និងវាយតម្លៃទីផ្សារ តើទីផ្សារផ្គត់ផ្គង់ទៅទីណា តម្រូវការទីផ្សារ ទំហំទីផ្សារ (បរិមាណ និង ថវិកាវិនិយោគ) ព្រមទាំងពេលវេលាផ្គត់ផ្គង់ តាមរយៈការរៀបចំផែនការផលិត ដំណាំ ឬសត្វ តាមតម្រូវការទីផ្សារ និងបរិមាណផ្គត់ផ្គង់ទៀងទាត់ កុំប្រមូលកសិកផលច្រើនពេក ក្នុងពេលតែមួយ ធ្វើឱ្យលើសតម្រូវការ នាំឱ្យកសិផលមានតម្លៃថោក។ ឯកឧត្តម រដ្ឋមន្ត្រី មានយុទ្ធសាស្ត្រជំរុញឱ្យតួរអង្គនីមួយៗ ចេះធ្វើការរួមគ្នា និងវិភាគលើប្រាក់ចំណេញ តាមតួអង្គនីមួយៗ ដើម្បីមានលទ្ធភាពទទួលបានប្រាក់ចំណេញសមស្រប ជំរុញដំណើរការខ្សែច្រវាក់តម្លៃ អាចដំណើរការបាន និងមាននិរន្តភាព។​ ឯកឧត្តម រដ្ឋមន្ត្រីមានយុទ្ធសាស្ត្រ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការប្រើប្រាស់ភ្លើងអគ្គិសនី ក្នុងវិស័យកសិកម្ម មានតម្លៃថោកតែ ៤៨០រៀល ក្នុង១គីឡូវ៉ាត់  ខណៈតម្លៃភ្លើង ធម្មតា៧៥០រៀល ក្នុង១គីឡូវ៉ាត់។

ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ផ្តល់ទុនសហវិយោគជាធាតុចូលកសិកម្ម ដល់កសិករគំរូ ៣៩គ្រួសារ (ស្វាយ៣គ្រួសារ ស្រូវ៥គ្រួសារ បន្លែ ៦គ្រួសារ ពោត២គ្រួសារ ជ្រូក៣គ្រួសារ មាន់៧គ្រួសារ ត្រី១០គ្រួសារ កង្កែប២គ្រួសារ អគារប្រមូលផ្តុំ១គ្រួសារ)

ទុនសហវិនិយោគធាតុចូលកសិកម្ម បានផ្តល់ជូនតាមតម្រូវការបណ្តុំអាជីវកម្មកសិកម្ម រួមមាន៖

  • ថ្នាំការពារក្តឹបស្វាយ
  • ពូជស្រូវគ្រឹះសុទ្ធ(សែនពិដោរ) , ពូជពោត, ពូជបន្លែ
  • ជញ្ជីង
  • ម៉ាស៊ីនកិនចំណី
  • ចំណីកូនជ្រូក ចំណីកូនមាន់ ចំណីត្រី និង កង្កែប
  • វីតាមីន និងថ្នាំទម្លាក់សត្វល្អិត
  • តង់
  • ពោង និងបែរ ។

 

 

 

Leave a Reply

Your email address will not be published.