ភ្នាក់ងារផ្យាយកសិកម្មឃុំស្រង់ បានតាមដានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មនៅក្នុងឃុំស្រង់ ស្រុកគងពិសី | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៖
========================
លោក ច្រេស សំអាត ភ្នាក់ងារផ្យាយឃុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រចាំឃុំស្រង់ ស្រុកគងពិសី បានតាមដានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មនៅក្នុងឃុំស្រង់ និងបានលទ្ធផលដូចខាងក្រោម ៖
1- កសិករ ជា សុខ ប្រធានបណ្តុំអាជីវកម្មស្រូវ កសិករ សឿង សុខខេង អនុប្រធានបណ្តុំអាជីវកម្មស្រូវ និង កសិករ ភឿន សីណាន សមាជិកបណ្តុំអាជីវកម្មស្រូវ នៅភូមិពង្រ ឃុំស្រង់ កំពុងប្រមូលផលស្រូវផ្ការំដួល (ប្រភេទស្រូវកណ្តាល) ។
2- កសិករ ផាន់ ចាន់ សមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិអូរពង្រ ឃុំស្រង់ បានដាំដុះបន្លែត្រសក់ចំណារ និងស្ពៃក្រញាញ់ លើផ្ទៃដី ២៥ អារ ។
3- កសិករ ទិត្យ ធឿន ប្រធានបណ្តុំអាជីវកម្មបន្លែ បានដាំដុះបន្លែត្រសក់ចំណារ និង ស្ពៃក្រញាញ់ លើផ្ទៃដី ២៥ អារ និង កសិករ មៀច ស៊ីនុន សមាជិកបណ្តុំអាជីវកម្មបន្លែ បានដាំដុះបន្លែស្ពៃក្រញាញ់ លើផ្ទៃដី ១៥ អារ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំស្រង់ ។
4- កសិករ ញឹក នី សមាជិកបណ្តុំអាជីវកម្មបន្លែ បានដាំដុះត្រកួន និងត្រប់វែង លើផ្ទៃដី ២០ អារ ស្ថិតនៅភូមិស្រែមាន់ ឃុំស្រង់ និង
5- កសិករ កែវ ធិប សមាជិកបណ្តុំអាជីវកម្មបន្លែ បានដាំដុះសណ្តែកកួរ និងខ្ទឹម លើផ្ទៃដី ៣០ អារ ស្ថិតនៅភូមិអូរតាវ៉ាម ឃុំស្រង់ ។
=>ទីផ្សារ និង ក្រុមហ៊ុនទទួលទិញបន្លែពីសមាជិកបណ្តុំអាជីវកម្ម ឃុំស្រង់ ស្រុកគងពិសី ៖ សមាជិកបណ្តុំអាជីវកម្ម បានដាំដុះ និងផលិតកសិផលរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ ស្របតាមការបញ្ជាទិញរបស់អ្នកប្រមូលទិញបន្លែក្នុងឃុំ និងមួយផ្នែកទៀតលក់ជូនអ្នកប្រមូលទិញរួមមាន ៖
– លោក ម៉ោង នឿន អ្នកទទួលទិញស្រូវ មកពីភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទូរស័ព្ទ 016 764 407 ។ បច្ចុប្បន្ននេះ លោក ម៉ោង នឿន អាចទទួលទិញស្រូវពី 50 – 80 តោន/ថ្ងៃ ។
– លោកស្រី សឿន ស្រីលក្ខ័ អ្នកប្រមូលទិញបន្លែក្នុងឃុំ និងដាក់លក់ នៅភូមិអូពង្ររ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទូរស័ព្ទ 086 627 189 ។
– លោក ណូន ហឿន អ្នកប្រមូលទិញបន្លែ នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទូរស័ព្ទ 096 8 884 225 ។