ក្រុមការងារទទួលបន្ទុកកម្មវិធី បានតាមដានពិនិត្យ និងបន្តគាំទ្រដល់សមាជិកបណ្តុំអាជីវកម្មបន្លែដែលដាំដុះបន្លែក្នុងផ្ទះសំណាញ់ | ខេត្តសៀមរាប
កម្មវិធី ASPIRE ខេត្តសៀមរាប៖
====================
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ថ្នាក់ខេត្ត រួមជាមួយភ្នាក់ងារផ្សេព្វផ្សាយឃុំសំរោងយារបា បានចុះពិនិត្យការដាំដំណាំក្នុងផ្ទះសំណាញ់ ក្រោយជំនន់ទឹកភ្លៀង និងផែនការដាំដុះបន្តរបស់សមាជិកបណ្តុំអាជីវកម្មបន្លែចំនួន ០៣គ្រួសារ រួមមាន៖
១). កសិករលោក អឿ សំណាង ភូមិតាជេត ឃុំសំរោងយា បានដាំម្ទេសហាវ៉ៃក្នុងផ្ទះសំណាញ់ ៦រោង និងបានពង្រីកផ្ទៃដាំដុះបន្ថែមទៀតនៅលើដីស្រែទំហំ ៧៥៦ម៉ែត្រការ៉េ។
ផែនការបន្ត: គ្រោងដាំម្ទេសហាវ៉ៃនៅខាងក្រៅផ្ទះសំណាញ់ ក្នុងផ្ទះសំណាញ់អាចនឹងដាំបន្លែឆ្លាស់។
២). កសិករលោក ប្លោក បើម នៅភូមិប្រាសាទ ឃុំសំរោងយា បានដាំសាលាដ និងតាំងឱក្នុងផ្ទះសំណាញ់ ដោយឃើញថាដំណាំគាត់បានលូតលាស់ល្អ អាចប្រមូលផលបាននៅថ្ងៃខាងមុខ។
ផែនការបន្ត: គ្រោងដាំបន្លែស្លឹក មានដូចជាស្ពៃក្រញាញ់ ស្ពៃចង្កិះ ស្ពៃតឿ ស្ពៃហាង …..។ល។
៣). កសិករលោក ណុប ចាន់ នៅភូមិព្រៃវែង ឃុំសំរោងយា បានដាំស្ពៃក្រញាញ់ ស្ពៃហាង ត្រកួនស្រួយ សាលាដ ក្នុងផ្ទះសំណាញ់ និងកំពុងប្រមូលផលជាបណ្តើរៗ។
តាមការសង្កេតរបស់ក្រុមការងារ និងតាមរយៈការផ្តល់ព័ត៍មានពីសមាជិកបណ្តុំ បានឃើញថាក្នុងកំឡុងមានជំនន់ទឹកភ្លៀង ឃើញថាផ្ទះសំណាញ់ទាំងពីរនៅដំណើរការធម្មតា និងក្រោយពីគ្រោះជំនន់ទឹកភ្លៀងនេះ ការបង្កបង្កើនផលកាន់តែល្អប្រសើរ ដោយពួកគាត់បានរៀបចំផែនការដាំច្បាស់លាស់ និងមានការមើលថែរទាំងផ្ទះសំណាញ់បានល្អ។