Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធីបន្តគាំទ្រដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងចិញ្ចឹមមាន់នៅភូមិគោកលៀប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ | ខេត្តបន្ទាយមានជ័យ

ក្រុមការងារទទួលបន្ទុកកម្មវិធីបន្តគាំទ្រដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងចិញ្ចឹមមាន់នៅភូមិគោកលៀប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE  ខេត្តបន្ទាយមានជ័យ៖

=========================

 

នាថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២២

សកម្មភាពទី១៖ លោក ហ៊ីង មុន្នីរ៉ុង មន្ត្រីការិយាល័យផលិកម្មនិងបសុព្យាបាល សហការជាមួយលោកស្រី គ្រី ដានី អនុប្រធានការិយាល័យសេដ្ឋកិច្ចនិង អភិវឌ្ឍន៍សហគមន៍ក្រុងសិរីសោភ័ណ បានប្រឹក្សាយោប់ និងផ្តល់បច្ចកទេសដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៃកម្មវិធីASPIRE នៅភូមិគោកលៀប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ដោយមានសមាជិកបណ្ដុំចូលរួមសរុបចំនួននាក់ ស្រី៤នាក់៖

១- លោក លឿ ធួន និងលោកស្រី បឹក បៀន មានមាន់មេ ៣០ក្បាល បា៤ក្បាល កូនមាន់ និងមាន់ធំ ២៨០ក្បាល

២- លោក នេត ឈាង និងលោកស្រី លៀវ អ៊ីន មានមាន់មេ ១៥ក្បាល បា២ក្បាល កូនមាន់ និងមាន់ធំ៥៧ក្បាល

៣- លោក យឹម យ៉េន និងលោកស្រី ផល សារ មានមេមាន់ ១០ក្បាល បា២ក្បាល កូនមាន់ និងមាន់ធំ៣៥ក្បាល

៤- លោក នេត សាន និងអ្នកស្រី ម៉ន យ៉េត មានមេ ៨ក្បាល បា១ក្បាល កូនមាន់ និងមាន់ធំ៩៥ក្បាល។

ក្រុមការងារអង្កេតឃើញថា ការចិញ្ចឹមមាន់របស់សមាជិកបណ្តុំមានការកើនឡើង បើប្រៀបធៀបទៅនឹងត្រីមាសមុន ហើយក្នុងរយៈពេល៣ខែ កសិករលក់មាន់បានចំណូលជាមធ្យម ១,១០០,០០០រៀល ក្នុង១គ្រួសារ។

 

សកម្មភាពទី២៖ លោក នៅ សំអុន ភ្នាក់ងារផ្សព្វផ្សាយឃុំ បានតាមដានពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ ស្មិន សំឡង នៃសមាជិកបណ្ដុំអាជីវកម្មបន្លៃ នៅភូមិបឹងឈូក ឃុំទួលពង្រ ស្រុកម៉ាឡៃ គាត់បានដាំបន្លៃ ៤មុខមានដូចជា ស្ពៃក្រញាញ់ ខាត់ណាដើម ខាត់ណាផ្កា សាលាដ ហើយគាត់បានលក់ស្ពៃក្រញាញ់ និងសាលាដបាន ៧០គីឡូ ក្នុង១គីឡូ ៦,០០០រៀល៕

 

 

 

Leave a Reply

Your email address will not be published.