ទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកទេសដាំដុះបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ ការដាំបន្លែ Hydroponic និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដែលបានអញ្ជើញមកពីសមាគមបណ្តាញកសិករ និងធម្មជាតិ មកពីខេត្តសៀមរាប | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៖
=========================
លោក ដុក សារ៉េន ភ្នាក់ងារផ្សព្វផ្យាយឃុំអមលាំង និងលោកស្រី ទឹម សំណូល ប្រធានបណ្តុំអាជីវកម្មបន្លែ និងជាប្រធានអគារប្រមូលផ្តុំកសិផលនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រចាំឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបចំ ដឹកនាំ និងសម្របសម្រួលកម្មវិធីទទួលទស្សនកិច្ចសិក្សា ដែលបានអញ្ជើញមកពីសមាគមបណ្តាញកសិករ និងធម្មជាតិ មកពីខេត្តសៀមរាប ។
នៅក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ មានគោលបំណងសិក្សាស្វែងយល់អំពី ៖
(1)- បច្ចេកទេសដាំដុះបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ ខាងក្រៅ និងខាងក្នុងផ្ទះសំណាញ់ផ្លាស្ទិច ការដាំបន្លែ Hydroponic
(2)- ការប្រើប្រាស់ប្រព័ន្ធស្រោចស្រព និង
(3)- អគារប្រមូលផ្តុំកសិផល និងទីផ្សារលក់កសិផល។
សមាសភាពដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះរួមមាន លោក ដុក សារ៉េន ភ្នាក់ងារផ្សព្វផ្យាយឃុំអមលាំង លោកស្រី ទឹម សំណូល ប្រធានបណ្តុំអាជីវកម្មបន្លែឃុំអមលាំង ប្រធាន និងតំណាងសហគមន៍កសិកម្ម និងជាសមាជិកសមាគមបណ្តាញកសិករ និងធម្មជាតិខេត្តសៀមរាប ចំនួន ១៨ រូប មកពីសហគមន៍កសិកម្មចំនួន៩ និងកសិករសមាជិកបណ្តុំអាជីវកម្មកម្មវិធី ASPIRE ទាំងបីគ្រួសាររួមមានគ្រួសារលោក ស៊ូ សាតរិន នៅភូមិពិស្ស៍ គ្រួសារកញ្ញា ជាស សៀងឡា ភូមិក្រាំងចំបក់ និងគ្រួសារលោកស្រី ទឹម សំណូល ប្រធានបណ្តុំអាជីវកម្មបន្លែឃុំអមលាំង។