Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធីបានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅក្នុងភូមិសូវង្សលើ ឃុំវាលពង់ ស្រុកឧដុង្គ | ខេត្តកំពង់ស្ពឺ

ក្រុមការងារទទួលបន្ទុកកម្មវិធីបានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅក្នុងភូមិសូវង្សលើ ឃុំវាលពង់ ស្រុកឧដុង្គ | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៖

==========================

 

នៅថ្ងៃច័ន្ទ ៦ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ាក ស៊ីវុត្ថា ភ្នាក់ងារផ្សព្វផ្យាយឃុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ បានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅក្នុងភូមិសូវង្សលើ ឃុំវាលពង់ ស្រុកឧដុង្គ ចំនួន ២ គ្រួសាររួមមាន៖

1- កសិករ សាត់ យីម សមាជិកបណ្តុំអាជីវកម្មបន្លែ បានដាំដុះបន្លែឆៃថាវលើផ្ទៃដីទំហំ 2,500 ម៉ែត្រការ៉េ និងកំពុងប្រមូលផល។

2- កសិករ ភួង ផល អនុប្រធានបណ្តុំអាជីវកម្មបន្លែ បានដាំដុះបន្លែត្រសក់ចំណារលើផ្ទៃដីទំហំ 2,500 ម៉ែត្រការ៉េ និងកំពុងប្រមូលផល ។

បន្លែឆៃថាវរបស់លោក សាត់ យីម និងត្រសក់ចំណាររបស់លោក ភួង ផល ត្រូវបានលក់ជូនលោក ហ៊ុយ ធី អ្នកទទួលទិញបន្លែមកពីភូមិខ្យាងខាងជើង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងតំលៃ 1,300 រៀល/គ.ក្រ សម្រាប់បន្លែឆៃថាវ និងតម្លៃ 2,500 រៀល/គ.ក្រ សម្រាប់ត្រសក់ចំណារ ។ ក្រៅពីលក់ដុំ បន្លែត្រូវបានលក់រាយនៅក្នុងភូមិ សម្រាប់បន្លែឆៃថាវ ក្នុងតម្លៃ 1,800 រៀល/គ.ក្រ និងត្រសក់ចំណារ ក្នុងតម្លៃ 3,000 រៀល/គ.ក្រ។

អ្នកទទួលទិញបន្លែ ៖

–  ឈ្មោះ ហ៊ុយ ធី ភេទប្រុស លេខទូរស័ព្ទ: 0969 870 632

–  អាសយដ្ឋាន: ភូមិខ្យាងខាងជើង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

 

 

 

Leave a Reply

Your email address will not be published.