October 23, 2022
វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៃការដាំដុះបន្លែស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ ដែលជាបន្លែសុវត្ថិភាព | ខេត្តកំពង់ចាម
កម្មវិធី ASPIRE ខេត្តកំពង់ចាម៖
=================
ថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២
លោកហៃ ហាយ ជាភ្នាក់ងារផ្សព្វផ្សាយឃុំពាមជីកង ស្រុកកងមាស បានត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ ០២គ្រួសារ ដែលបានដាំដុះបន្លែស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ រួមមាន ៖
១). កសិករ សៀក ម៉េងលាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង គាត់ទើបលក់បន្លែបានចំនួន ៤០០គីឡូក្រាម ដោយលក់បានក្នុងតម្លៃ ៥,០០០រៀល ក្នុងមួយគីឡូក្រាម ។
២). កសិករ ថៃ សំអុល ភេទស្រី ៤៧ឆ្នាំ នៅក្នុងភូមិដំណាក់ល្អិត ឃុំពាមជីកង គាត់ទើបលក់បន្លែបានចំនួន ៥១០គីឡួក្រាម ដោយលក់បានក្នុងតម្លៃ ៥,០០០រៀល ក្នុងមួយគីឡូក្រាម។