October 23, 2022
ការគាំទ្រ និងផ្តល់ជូនវិញ្ញាបនប័ត្រនៃការអនុវត្តកសិកម្មល្អកម្ពុជា(GAP-CAM) ពីនាយកដ្ឋានការពារដំណាំ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម(GDA) | ខេត្តព្រៃវែង
កម្មវិធី ASPIRE ខេត្តព្រៃវែង៖
=================
ក្រុមការងារទទួលបន្ទុកកម្មវិធី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចុះពិនិត្យ និងយកសំណាកបន្លែនៅចម្ការ របស់កសិករ អ៊ឹម សាវន់ ជាសមាជិកបណ្តុំអាជីវកម្មបន្លែស្ថិតនៅភូមិម៉ឺនពាន់ ឃុំត្រពាំងប្រស្រែ ស្រុកមេសាង។ មុនទទួលបានវិញ្ញាបនប័ត្រនៃការអនុវត្តកសិកម្មល្អកម្ពុជា(GAP-CAM) ពីនាយកដ្ឋានការពារដំណាំ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម(GDA)។
ការចុះពិនិត្យ និងយកសំណាកនេះធ្វើឡើងដោយមន្រ្តីជំនាញនៃនាយកដ្ឋានការពារដំណាំ និងភូតគាមអនាម័យ ដឹកនាំដោយលោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម និងសហការី មានការចូលរួមពីលោក ប៊ុន សាខន មន្រ្តីបច្ចេកទេសកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង។