ក្រុមការងារទទួលបន្ទុកកម្មវិធី បានតាមដានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំវាលពង់ ស្រុកឧដុង្គ | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៖
==========================
លោក ប៉ាក ស៊ីវុត្ថា ភ្នាក់ងារផ្សព្វផ្យាយឃុំវាលពង់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានតាមដានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ជាលទ្ធផលនៃការពិនិត្យនេះ លោក ប៉ាក ស៊ីវុត្ថា បានជួបជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ នៅក្នុងភូមិសូវង្សលើ ឃុំវាលពង់ ស្រុកឧដុង្គ រួមមានដូចខាងក្រោម ៖
1- កសិករ អ៊ុំ កែវ ភេទប្រុស ជាសមាជិកបណ្តុំអាជីវកម្មបន្លែ បាននឹងកំពុងដាំដុះបន្លែននោងជ្រុង លើផ្ទៃដីទំហំ ២,៥០០ ម៉ែត្រការ៉េ។
2- កសិករ សួង វណ្ណៈ ភេទប្រុស ជាសមាជិកបណ្តុំអាជីវកម្មបន្លែ បាននឹងកំពុងដាំដុះបន្លែត្រសក់ចំណារ លើផ្ទៃដីទំហំ ៣,០០០ម៉ែត្រការ៉េ ។
3- កសិករ សាត់ យីម ភេទប្រុស ជាសមាជិកបណ្តុំអាជីវកម្មបន្លែ បាននឹងកំពុងដាំដុះបន្លែឆៃថាវ លើផ្ទៃដីទំហំ ២,៥០០ ម៉ែត្រការ៉េ។
4- កសិករ ភឹន ណាត ភេទស្រី ជាសមាជិកបណ្តុំអាជីវកម្មបន្លែ បាននឹងកំពុងដាំដុះបន្លែសណ្តែកកួរ ត្រកួន ផ្ទីរ ឆៃថាវ និងននោង លើផ្ទៃដីទំហំ ៣,៥០០ម៉ែត្រការ៉េ ។
5- កសិករ ឃុត ស្រ៊ុន ភេទស្រី ជាសមាជិកបណ្តុំអាជីវកម្មបន្លែ បាននឹងកំពុងដាំដុះបន្លែសណ្តែកកួរ និងត្រកួន លើផ្ទៃដីទំហំ ២,៥០០ម៉ែត្រការ៉េ កំពុងប្រមូលផល ដែលក្នុងនោះសណ្តែកកួរ លក់ក្នុងតម្លៃ ៣,៥០០រៀល/គ.ក្រ និងត្រកួន លក់ក្នុងតម្លៃ ២,៥០០រៀល/គ.ក្រ ។
6- កសិករ រន រិន ភេទប្រុស ជាប្រធានបណ្តុំអាជីវកម្មបន្លែ និងជាម្ចាស់កសិដ្ឋានផ្ទះសំណាញ់ បានរៀបចំដីសារឡើងវិញ សម្រាប់ដាំដុះស្ពៃក្រញាញ់វគ្គទី៧ ឆ្នាំ២០២២ នេះ។ សម្រាប់វគ្គទី៦ កន្លងមក លោក រន រិន បានដាំដុះ នឹងប្រមូលផលស្ពៃក្រញាញ់បានចំនួន ៤៧៥គ.ក្រ ដែលក្នុងនោះបានលក់ដុំបានចំនួន ៣១០គ.ក្រ ក្នុងតម្លៃ ៣,៥០០រៀល/គ.ក្រ និង ចំនួន ១៦៥គ.ក្រ ទៀត លក់រាយនៅក្នុងភូមិ ក្នុងតម្លៃ ៤,០០០រៀល/គ.ក្រ ។