កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖
=====================
ការផ្តល់ជូនវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ(CamGAP) ដល់កសិករឆ្នើម នៃសមាជិកបណ្តុំអាជីវកម្មបន្លែ
================
ក្រុមការងារទទួលកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានផ្ដល់វិញ្ញាបនបត្រកសិកម្មល្អ(GAP) ដល់សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន ១១គ្រួសារដែលបានអនុវត្តការដាំដុះតាមបច្ចេកទេសកសិកម្មល្អ។
យោងតាមការវាយតម្លៃលើគុណភាពការដាំដុះនៃបន្លែសុវត្ថិភាពនៃគណកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពដោយឡែកសមាជិកបណ្ដុំអាជីវកម្ម ដែលត្រូវបានទទួលបានវិញ្ញាបនបត្រកសិកម្មល្អ(GAP) រួមមាន៖
(១) លោក អ៊ូ សុង រស់នៅក្នុងភូមិ តាសំ ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទ
(២)លោក អុឹម ឈាន រស់នៅក្នុងភូមិ ព្រះចំបក់ ឃុំ ផ្អាវស្រុកត្រពាំងប្រាសាទ
(៣)លោក ពេជ្រ សំអេង រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
(៤)លោក ស្រី ខេម រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
(៥)លោក ចៅ យ៉ុម រស់នៅក្នុងភូមិ អូររុន ឃុំ ថ្លាត ស្រុក អន្លង់វែង និង
(៦)លោក អ៊ូ ហ៊ួយ រស់នៅក្នុងភូមិ ទឹកជប់ ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង
(៧) លោកស្រី ពៀត ធីតា រស់នៅក្នុងភូមិជើងទៀង ឃុំ ជើងទៀន ស្រុកចុងកាល់
(៨)លោក ម៉ាំង លី រស់នៅក្នុងភូមិ ត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង
(៩) លោក ចក់ សល់ រស់នៅក្នុងភូមិ គោករំដួល សង្កាត់កូនក្រៀល ក្រុងសំរោង
(១០)លោក ធឿន ពឿ រស់នៅភូមិគោករំដួល សង្កាត់កូនក្រៀល ក្រុងសំរោង
(១១) លោក ហូ ណាត រស់នៅក្នុងភូមិសំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង។
















