Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រមូលកសិផល និងវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែបៃតងគោកស្រុក ឃុំគោកស្រុក ស្រុកត្បូងឃ្មុំ គាំទ្រដោយកម្មវិធី ASPIRE | ខេត្តត្បូងឃ្មុំ

ការប្រមូលកសិផល និងវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែបៃតងគោកស្រុក ឃុំគោកស្រុក ស្រុកត្បូងឃ្មុំ គាំទ្រដោយកម្មវិធី ASPIRE | ខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ

===================

 

វឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែបៃតងគោកស្រុក ឃុំគោកស្រុក ស្រុកត្បូងឃ្មុំ គាំទ្រដោយកម្មវិធី ASPIRE
==============================================

 

លោកស្រី សុន សុខា ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) ប្រចាំឃុំគោកស្រុក ស្រុកតំបែរ បានពិនិត្យការប្រមូលផលបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែបៃតងគោកស្រុក ចំនួន១១គ្រួសារ ដែលបានកំពុងប្រមូលផលបន្លែរួមមាន ត្រសក់ចំណារ ត្រប់ស្រួយ ខ្ទឹមស្លឹក ស្ពៃក្តោប និងប៉េងបោះ សរុបចំនួន ៦,២៧០គីឡូក្រាម ក្នុងនោះមាន ត្រសក់ចំណារ ចំនួន ៩៦០គីឡូក្រាម តម្លៃ ១,៧០០រៀល/គ.ក, ត្រប់ស្រួយចំនួន ២៥០គីឡូក្រាម តម្លៃ២,០០០រៀល/គ.ក, ខ្ទឹមស្លឹកចំនួន ៤,៩៤០គីឡូក្រាម តម្លៃ ៣,២០០រៀល/គ.ក,​ ស្ពៃក្តោបចំនួន ២០គីឡូក្រាម តម្លៃ ៤,០០០/គ.ក, ប៉េងបោះចំនួន ១០គីឡូក្រាម តម្លៃ ៤,០០០រៀល/គ.ក, ស្ពៃប្រញាញ់ចំនួន ៣០គីឡូក្រាម តម្លៃ ៣,៥០០រៀល/គ.ក, និងស្ពៃចង្កឹះចំនួន ៦០គីឡូក្រាម តម្លៃ ៣,៥០០រៀលក្នុង១គីឡូក្រាម៖

១). កសិករឈ្មោះ ច្រាយ រដ្ឋា បានលក់ត្រសក់ចំណារបាន ៨០០គីឡូក្រាម

២). កសិករឈ្មោះ រ៉េត ឡន បានលក់ត្រប់ស្រួយចំនួន ២៥០គីឡូក្រាម

៣). កសិករឈ្មោះ ឈឿន ម៉េងរស់ បានលក់ខ្ទឹមស្លឹកចំនួន ៣៥០គីឡូក្រាម

៤). កសិករឈ្មោះ ម៉ូ ខ្ចូង បានលក់ខ្ទឹមស្លឹកចំនួន ៣ ១០០គីឡូក្រាម

៥). កសិករឈ្មោះ ស្រស់ ស្រង់ បានលក់ខ្ទឹមស្លឹកចំនួន ៦៩០គីឡូក្រាម

៦). កសិករឈ្មោះ ច្រាន ស្រីផា បានលក់ត្រសក់ចំណារចំនួន ១៦០គីឡូក្រាម

៧). កសិករឈ្មោះ ប៊ូ សុខរស់ បានលក់ខ្ទឹមស្លឹកចំនួន ៥០០គីឡូក្រាម

៨). កសិករឈ្មោះ អ៊ុន ជាវ បានលក់ខ្ទឹមស្លឹកចំនួន ៣០០គីឡូក្រាម

៩). កសិករឈ្មោះ តេន ទុំ បានលក់ស្ពៃក្តោបចំនួន ២០គីឡូក្រាម(ផ្ទះសំណាញ់) និងប៉េងប៉ោះចំនួន ១០គីឡូក្រាម

១០). កសិករឈ្មោះ ខ្មៅ អ៊ុន បានលក់ស្ពៃក្រញាញ់ចំនួន ៣០គីឡូក្រាម(ផ្ទះសំណាញ់)

១១). កសិករឈ្មោះ កាន រុំ បានលក់ស្ពៃចង្កឹះចំនួន ៦០គីឡូក្រាម(ផ្ទះសំណាញ់) ។

 

 

 

 

 

Leave a Reply

Your email address will not be published.