Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE នៅសណ្ឋាគារហ៊ីម៉ាវ៉ារី  | រាជធានីភ្នំពេញ

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE នៅសណ្ឋាគារហ៊ីម៉ាវ៉ារី | រាជធានីភ្នំពេញ

 

កម្មវិធី ASPIRE រាជធានីភ្នំពេញ៖

===================

 

ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចក្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE ) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari Hotel)។

សិក្ខាសាលានេះផងដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE លោក ម៉េង ស័ក្កភូសិដ្ឋ តំណាង IFAD និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីអនុវត្តកម្មវិធីទាំង ២៤ខេត្តក្រុង និងអ្នកពាក់ព័ន្ធសរុបចំនួន ៧៣នាក់ ក្នុងនោះស្រ្តីចំនួន១៧នាក់។

គោលបំណងនៃសិក្ខាសាលានេះគឺ៖

(១) បង្ហាញពីលទ្ធផលដែលសម្រេចបាន បន្ទាប់ពីការអនុវត្តកម្មវិធីតាមសមាសធាតុទាំង៤

(២) ការពិនិត្យលើការបញ្ចប់គម្រោងត្រូវបានអនុវត្តរួមគ្នារវាងIFAD និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃរាជរដ្ឋាភិបាលកម្ពុជា

(៣) រាយការណ៍អំពីលទ្ធផលសម្រេចបានពីការអនុវត្តកម្មវិធី ស្តីពីគណនេយ្យភាព និងបទពិសោធន៍

(៤) ឆ្លុះបញ្ចាំងអំពីលទ្ធផលសម្រេចបាន ដកស្រង់មេរៀន/បទពិសោធន៍ និងកំណត់យុទ្ធសាស្ត្រសមស្របដើម្បីបន្តសកម្មភាព ក្រោយពីកម្មវិធីត្រូវបានបញ្ចប់

(៥) សំណួរ ចម្លើយ។

 

ក្រោយសិក្ខាសាលាត្រូវបានបញ្ចប់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE បានថ្លែងអំណរគុណដល់ក្រុមការងារបេសកកម្ម IFAD ក្រុមការងារទទួលបន្ទុកកម្មវិធីទាំងមូល ដែលបានខិតខំប្រឹងប្រែងគ្រប់ភារកិច្ចការងាររាល់សកម្មភាព ការអនុវត្តកន្លងមក ដែលធ្វើឱ្យកម្មវិធី ASPIRE ទទួលបានភាពជោគជ័យ និងលទ្ធផលល្អ ដែលសមត្ថផលទាំងអស់នេះ បានធ្វើឱ្យកសិករខ្នាតតូចនៅប្រទេសកម្ពុជាទទួលបានបច្ចេកទេសថ្មីៗជាច្រើន ទាំងចំណេះដឹង ចំណេះធ្វើ ទីផ្សារ ទៅលើវិស័យកសិកម្ម និងមានការរីកចម្រើននៅកម្ពុជា។

 

 

 

 

Leave a Reply

Your email address will not be published.