Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីតាំងពិព័រណ៍ផលិតផលកសិកម្មក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២២ ប្រារព្ធនៅសាលាឃុំក្រាំងលាវ ស្រុករលាប្អៀរ | ខេត្តកំពង់ឆ្នាំង

កម្មវិធីតាំងពិព័រណ៍ផលិតផលកសិកម្មក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២២ ប្រារព្ធនៅសាលាឃុំក្រាំងលាវ ស្រុករលាប្អៀរ | ខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង៖

===================

 

កម្មវិធីតាំងពិព័រណ៍ផលិតផលកសិកម្មក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២២

====================

 

នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រារព្ធទិវាស្បៀងអាហារពិភពលោកលើកទី ក្រោមប្រធានបទ «មិនទុកឱ្យអ្នកណាម្នាក់អត់ស្បៀងៈ ផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អ បរិស្ថានល្អនាំឱ្យជីវិត ប្រសើឡើង» លើកទី៤២ ក្នុងគោលបំណង បំផុសស្មារតីឱ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់ នៃវិស័យកសិកម្ម ក្នុងការដោះស្រាយ បញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈចូលរួមឱ្យបានសកម្ម សំដៅឈានទៅបញ្ចប់ភាពអត់ឃ្លាន នៅទូទាំងសាកលលោក។

ពិធីនេះប្រារព្ធ នៅភូមិក្រាំលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ​​​ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមជាកិត្តិយស ពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នាយកអង្គការស្បៀងអាហារ និងកសិកម្ម នៃសហប្រជាជាតិ(FAO) ប្រចាំកម្ពុជា, នាយយិការរង នៃកម្មវិធីស្បៀងអាហារពិភពលោក(WFP) ប្រចាំកម្ពុជា, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង,ពោធិ៍សាត់, កំពង់ចាម, ត្បូងឃ្មុំ, កណ្តាល, សៀមរាប, កំពង់ធំ, កំពង់ស្ពឺ រួមទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់។

 

 

 

Leave a Reply

Your email address will not be published.