Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីតាំងពិព័រណ៍ផលិតផលកសិកម្មក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២២ ប្រារព្ធនៅសាលាឃុំក្រាំងលាវ ស្រុករលាប្អៀរ | ខេត្តកំពង់ឆ្នាំង

កម្មវិធីតាំងពិព័រណ៍ផលិតផលកសិកម្មក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២២ ប្រារព្ធនៅសាលាឃុំក្រាំងលាវ ស្រុករលាប្អៀរ | ខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖

===================

 

កម្មវិធីតាំងពិព័រណ៍ផលិតផលកសិកម្មក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២២

====================

 

នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២២ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត នៃកម្មវិធី ASPIRE បានដឹកនាំក្រុមការងារទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធ ក្នុងការចូលរួមកម្មវិធីតាំងពិព័រណ៍ផលិតផលកសិកម្មក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២ (World Food Day 2022) ក្រោមប្រធានបទ “មិនទុកឱ្យនរណាម្នាក់អត់ស្បៀង៖ ផលិតផលកើនឡើង អាហាររូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ” (Leave no one behind, better production, better nutrition, a better environment, and a better life) ដែលបានរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយដៃគូអភិវឌ្ឍន៍ នៅសាលាឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កសិផលដែលដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍ មានបន្លែសុវត្ថិភាព សាច់ ត្រី ផ្លែឈើ និងផលិតផលកែច្នៃ គឺនាំយកមកពីកសិផលក្នុងស្រុករបស់កសិករនានា នៃសមាជិកបណ្តុំអាជីវកម្មនៃកម្មវិធីផងដែរ ។

 

 

 

Leave a Reply

Your email address will not be published.