Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបេសកកម្ម IFAD បានចុះវាយតម្លៃពីវឌ្ឍនភាព ក្នុងគោលបំណងពិនិត្យ និងរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE (Programme Completion Report – PCR) នៅមន្ទីរកសិកម្មខេត្តកណ្តាល | ខេត្តកណ្តាល

ក្រុមការងារបេសកកម្ម IFAD បានចុះវាយតម្លៃពីវឌ្ឍនភាព ក្នុងគោលបំណងពិនិត្យ និងរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE (Programme Completion Report – PCR) នៅមន្ទីរកសិកម្មខេត្តកណ្តាល | ខេត្តកណ្តាល

 

កម្មវិធី ASPIRE ខេត្តកណ្តាល៖

==================

 

នាព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដឹកនាំដោយក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE អមដំណើរដោយលោក ហ៊ សុផល អនុប្រធានកសិកម្មខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំ ក្នុងគោលបំណងពិនិត្យ និងរៀបចំរបាយការណ៍បញ្ចប់កម្មវិធី ASPIRE (Programme Completion Report – PCR) ដែលធ្វើឡើងស្ថិតនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។

លោកអនុប្រធានមន្ទីរ បានធ្វើបទបង្ហាញស្តីពី សមិទ្ធិផល សកម្មភាពក្នុងការអនុវត្តកម្មវិធី ASPIRE និងវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្ម ដែលបានអនុវត្តតាមបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្រោយកិច្ចប្រជុំបានបញ្ចប់ ក្រុមការងារបេសកកម្ម IFAD​​ បានចុះទៅពិនិត្យសកម្មភាពការប្រមូលផ្តុំផលិតផល​ នៅអគារប្រមូលផ្តុំកសិផល នៅព្រែកតាតិន ឃុំស្វាយប្រទាល ដើម្បីជួបប្រជុំជាមួយសមាជិកក្នុងសហគមន៍ស្វាយប្រទាលក្នុងក្តីសង្ឈឹម នៅសាលាឃុំស្វាយប្រទាល និងបានបន្តចុះជួបពិភាក្សា សំណេះសំណាល ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ របស់កសិករ ហេង ឡូ ដែលដាំដុះដំណាំបន្លែសុវត្ថិភាព ក្រៅ និងក្នុងផ្ទះសំណាញ់ ភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង។

 

នៅពេលរសៀល ក្រុមការងារបេសកកម្ម IFAD បានបន្តកិច្ចប្រជុំផ្ទាល់ជាមួយក្រុមហ៊ុនប្រមូលទិញកសិផល មានក្រុមហ៊ុន Tropicam fruit and vegetable. CSDS. NAV. GREEN Golden នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។

 

 

 

Leave a Reply

Your email address will not be published.