ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំ បានពិនិត្យតាមដានការដាំដុះដំណាំរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖
=================
នៅថ្ងៃអង្គារ ២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ លោក លោកស្រីជាភ្នាក់ងារផ្សព្វផ្សាយឃុំ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានពិនិត្យវឌ្ឍនភាព និងគាំទ្រកសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចនៅតាមភូមិគោលដៅមានដូចខាងក្រោម ៖
1️). លោក ប៉ាក ស៊ីវុត្ថា ភ្នាក់ងារផ្សព្វផ្សាយឃុំវាលពង់ ស្រុកឧដុង្គ បានពិនិត្យកសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចរបស់លោក រន រិន នៅភូមិសូវង្សលើ ឃុំវាលពង់ កំពុងដាំដុះស្ពៃខ្មៅក្នុងវគ្គទី៦ នៃឆ្នាំ២០២២ ។
2️). លោកស្រី ឯក សុផុន ភ្នាក់ងារផ្សព្វផ្សាយឃុំស្នំក្រពើ ស្រុកគងពិសី បានពិនិត្យកសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចរបស់លោក ស្វាយ តុប នៅភូមិកក់ក្រពើ ឃុំស្នំក្រពើ កំពុងដាំដុះស្ពៃក្រញ៉ាញ់ ក្នុងវគ្គទី៥ នៃឆ្នាំ២០២២ ។
3️). លោកស្រី ខន ផាន់នី ភ្នាក់ងារផ្សព្វផ្សាយឃុំក្រាំដីវ៉ាយ ស្រុកភ្នំស្រួច បានចុះពិនិត្យកសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចរបស់លោក ឌឹម ប៊ុន នៅភូមិត្រពាំងប្រិយ៍ ឃុំក្រាំដីវ៉ាយ កំពុងប្រមូលផលបន្លែក្នុងវគ្គទី៤ នៃឆ្នាំ២០២២ នេះ មានបន្លែស្ពៃចង្កឹះ និងស្ពៃក្រញ៉ាញ់ លក់ចេញក្នុងតម្លៃ ៤០០០ រៀល/គ.ក្រ ។
4️). លោក ច្រេស សំអាត ភ្នាក់ងារផ្សព្វផ្សាយឃុំស្រង់ ស្រុកគងពិសី បានចុះពិនិត្យកសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចរបស់លោក ឡុង ធៀន នៅភូមិអូរពង្រ ឃុំស្រង់ កំពុងដាំដុះស្ពៃតឿក្នុងវគ្គទី៤ នៃឆ្នាំ២០២២ ។
5️). កសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចរបស់លោក ពៀង ពឿន នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង កំពុងដាំដុះស្ពៃក្រញ៉ាញ់ ក្នុងវគ្គទី៤ នៃឆ្នាំ២០២២ ។
6️). កសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចរបស់លោក សំ ជុំនោ នៅភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី បានរៀបចំដីសំរាប់ដាំដុះបន្លែវគ្គទី៣ បន្ទាប់ពីដួលរលំដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២២ កន្លងមក និងបានជួសជុលឡើងវិញកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ថ្មីៗនេះ ។
គួរបញ្ជាក់ផងដែរថា តាមរយៈរបាយការណ៍តាមដានលទ្ធផលការងារប្រចាំខែរបស់កសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចទាំង ១១ ទីតាំង កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានអោយដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ នេះ កសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចទាំង ១១ ទីតាំង ដាំដុះបន្លែបានចំនួន 14.18 តោន និងលក់ចេញទទួលបានប្រាក់ចំណូលសរុបចំនួន 49.12 លានរៀល ។