Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការគាំទ្រទុនសហវិនិយោគនៅអគារប្រមូលផ្តុំកសិផល ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងពិនិត្យតាមដានការដាំដុះរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តកែប

ការគាំទ្រទុនសហវិនិយោគនៅអគារប្រមូលផ្តុំកសិផល ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងពិនិត្យតាមដានការដាំដុះរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប៖

=================

 

សកម្មភាពទី១៖ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានគាំទ្រទុនសហវិនិយោគកសិកម្មដល់កសិករបណ្តុំបន្លែចំនួន៣បណ្តុំមានបណ្តុំបន្លែអង្កោលសាមគ្គីបន្លែចំការបី និងបន្លែចំការចេក ក្រោមអធិបតីភាព លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប និងមានការចូលរួមពី លោកទីប្រឹក្សា លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងមន្ត្រី អ្នកទទួលផលមានចំនួន ៦នាក់ ជ្រ犀利士
ើសរើសកសិករគំរូ២រូប  ក្នុង១បណ្តុំ។

១.សៀង សាវឿន (ប) ភូមិភ្នំលាវ

២.គឹម រឿន (ប)ភូមិភ្នំលាវ

៣. ត្រេស សារី (ប) ភូមិចំការចេក

៤.យន ឈីម (ប) ភូមិចំការចេក

៥.ទូច ធឿន (ប) ភូមិចំការបី

៦.ង៉ន ធឿន (ប)ភូមិចំការបី

សម្ភារដែលទទួលបានរួមមាន៖ ម៉ូទ័របូមទឹក, ទុយោទឹក, កៅស៊ូខ្មៅគ្របរង, ធុងជ័រ(ធ្វើជីកំប៉ុស្ត), គ្រាប់ពូជបន្លែ ត្រសក់ និង ខាត់ណាដើម.

 

អនុសាសាសន៍លោក ថឹងបូរិន ប្រធានមន្ទីរកសិកម្ម លើកទឹកចិត្តកសិករខិតខំដាំបន្លែអោយបានច្រើន ដាំបន្លែមានសុវត្ថិភាព ជួយទ្រទ្រង់សុខភាពអ្នកហូប ឬប្រើប្រាស់ ជាពិសេសកាត់បន្ថយបន្លែនាំចូលពីបរទេស ដែលមានសាធាតុគីមី ប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

លោក ប្រធានមន្ទីរ បន្ថែមទៀត ផលិតកម្មបន្លែ ក៏រួមចំណែកទប់ស្កាត់ ការចំណាកស្រុករបស់យុវជន និងប្រជាពលរដ្ឋមួយចំនួន ព្រមទាំងបង្កើតការងារ និងជំនាញដល់យុវជន ឱ្យក្លាយជាកសិ.ពាណិជ្ជ តាមរយៈការងាររួមគ្នា ធ្វើផែនការផលិតរួមគ្នា តាមតម្រូវការទីផ្សារ និង ឱកាសលក់បន្លែ សម្រាប់ភ្ញៀវទេសចរ។

 

សកម្មភាពទី២៖ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានគាំទ្រទុនសហវិនិយោគដល់កសិករបណ្តុំបន្លែអូរក្រសារ បន្លែដំណាក់ចំបក់ និងអគារប្រមូលផ្តុំកសិផលអូរក្រសារ ក្រោមអធិបតីភាព លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក ប៉ែន ងីឬទ្ធី ចៅសង្កាត់រងទី១ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកទីប្រឹក្សា លោកប្រធានការិយាល័យក្សេត្រសាស្ត្រ មន្ត្រី  ភ្នាក់ងារផ្សព្វផ្សាយឃុំ និង កសិករ អ្នកទទួលផលចំនួន ៥នាក់ ដែលជាកសិករគំរូបណ្តុំអាជីវកម្មបន្លែ ៤រូប និង ១រូប មកពីអគារប្រមូលផ្តុំកសិផល

កសិករទាំងនោះរួមមាន៖

១-អ៊ អាត អនុប្រធានភូមិអូរក្រសារ

២-សឹង ហាន ភូមិដំណាក់ចំបក់

៣.-អ៊ុ មី អនុប្រធាន ភូមិដំណាក់ចំបក់

៤-អុង មុត  ភូមិអូរក្រសារ

៥-ទឹម ភក្តី ប្រធានអាគារប្រមូលផ្តុំកសិផល

សម្ភារដែលទទួលបានរួមមាន: ម៉ូទ័របូមទឹក ទុយយោបូមទឹក ធុងជ័រ គ្រាប់ពូជបន្លែ (ត្រសក់ និង ខាត់ណាដើម) គម្របប្លាស្ទិកគ្របរង តង់ ជញ្ជីង និងកន្ត្រៃ។

 

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម សុំកិច្ចសហការណ៍ ពី លោក ប៉ែន ងីឬទ្ធី ចៅសង្កាត់រងទី១ ដើម្បីវិភាគថវិកាពីផែនការវិនិយោគសង្កាត់ មកគាំទ្រដំណើរការសមាជិកបណ្តុំអាជីវកម្មបន្លែ ឱ្យមានដំណើរការល្អ និងលើកទឹកចិត្ត កសិករ ប្រើទុនសហវិនិយោគឱ្យចំគោលដៅ ហើយនាពេលអនាគត បណ្តុំអាជីវកម្មបន្លែ នឹងក្លាយជាសហគមន៍កសិកម្មបន្លែសុវត្ថិភាព អូរក្រសារ ហើយខិតខំបង្កើនផលិតភាពបន្លែ តាមតម្រូវការទីផ្សារ។

 

ក្មុងថ្ងៃដដែល លោក ប៉ា គឹមអាង អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ទីប្រឹក្សាកម្មវិធី ASPIRE  និងមន្ត្រីជំនាញការិយាល័យក្សេត្រសាស្ត្រ បានចុះត្រួតពិនិត្យវឌ្ឍនភាពការដាំដុះបន្លែរបស់កសិករគំរូជាសមាជិកបណ្តុំអាជីវកម្មបន្លែ រួមមាន៖

១). លោក អុង មុត ជាសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ គាត់បានដាំត្រប់រយៈពេលដាំ ៦ខែ បរិមាណផល ១,៥០០គីឡូ  តម្លៃក្នុង ១គីឡូក្រាម ៣០០០រៀល និងមានផ្ទះសំណាញ់១ខ្នង កសិករបានធ្វើតាមបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើគម្របប្លាស្ទិក ដើម្បីកាត់បន្ថយកុំឱ្យស្មៅដុះច្រើន ហើយមានប្រព័ន្ធស្រោចស្រពទឹកតាមប្រឡាយទឹក ប្រភពទឹកជាប់ទ្វាទំនប់អង្គអូរក្រសារ។

២. លោក អ៊ អាត អនុប្រធានបណ្តុំអាជីវកម្មបន្លែ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ គាត់បានដាំត្រប់កន្លះខែ បានបេះ ៦ដង បរិមាណផល ៣០០គីឡូ  តម្លៃក្នុង ១គីឡូក្រាម ៣០០០រៀល និងម្រះ បរិមាណផល ៤០០គីឡូ  តម្លៃក្នុង ១គីឡូក្រាម ២៥០០រៀល។

 

កសិកររូបនេះប្រើជីកំប៉ុស្ត ផ្សំពីកូនត្រី ស្រោចបន្លែ ដោយសារប្រសិទ្ធភាពជី ធ្វើឱ្យត្រប់ មានរសជាតិឆ្ងាញ់ ហើយមានរសជាតិផ្អែម

 

 

 

Leave a Reply

Your email address will not be published.