Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធី បន្តការគាំទ្របច្ចេកទេស ការបណ្តុះកូនបន្លែក្នុងត្រេ ក្នុងការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅភូមិកំពង់ក្ដី | ខេត្តពោធិ៍សាត់

ក្រុមការងារទទួលបន្ទុកកម្មវិធី បន្តការគាំទ្របច្ចេកទេស ការបណ្តុះកូនបន្លែក្នុងត្រេ ក្នុងការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅភូមិកំពង់ក្ដី | ខេត្តពោធិ៍សាត់

 

កម្មវិធី ASPIRE  ខេត្តពោធិ៍សាត់

=====================

 

លោក ទោម ទីន មន្ត្រីអនុវត្តអនុកម្មវិធី ASPIRE ថ្នាក់ស្រុកបាកាន និង លោក ឯក សម្បត្តិ ភ្នាក់ងារផ្សព្វផ្សាយឃុំរំលេចស្រុកបាកាន និងក្រុមការងារអនុវត្តកម្មវិធីថ្នាក់ស្រុក បានចុះត្រួតពិនិត្យ និងសង្កេតការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ កសិករ ខន ស្រីពេជ្រ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណងបន្តការគាំទ្របច្ចេកទេស និងតាមដានការលូតលាស់ការបណ្តុះកូនបន្លែ សម្រាប់ដាំដុះក្នុងផ្ទះសំណាញ់ ចំនួន៣ខ្នង តាមការពិនិត្យការបណ្តុះកូនបន្លែស្ពៃស មានដូចតទៅ៖

  • បណ្តុះកូនចំនួន ៤៨ថាស ដែលក្នុង១មួយថាស មានបរិមាណកូនបន្លែ ១០០-១២០កូនតូចៗ។
  • បានដាំកូនស្ពៃស ចំនួន ៥រង ក្នុងផ្ទះសំណាញ់ចំនួន១ មិនទាន់បានបញ្ចប់ការដាំកូននៅឡើយ
  • បន្តថែទាំកូនដំណាំដែលមានក្នុងថាស និងដកយកមកដាំជាបន្តបន្ទាប់សម្រាប់ផ្ទះសំណាញ់ ៣ខ្នង
  • តាមការស្រង់ទិន្នន័យ បានឱ្យដឹងថា កសិករបានប្រមូលបន្លែស្ពៃស នៅដើមខែ កញ្ញានេះ បានចំនួន ១,៤៧០គ.ក្រ លក់បាន១គ.ក ថ្លៃ៣,៣០០រៀល សរុប ៤,៨៥១,០០០រៀល។

តាមការសាកសួរកសិករដាំបន្លែក្នុងផ្ទះសំណាញ់ បានលើកឡើងថា មានតម្រូវការបន្លែស្លឹកក្នុងតំបន់ច្រើន និងលក់បានតម្លៃល្អដែលធ្វើឱ្យគាត់ ពង្រីកផ្ទះសំណាញ់ថែមរហូតដល់២ខ្នងថែមទៀត។ អ្នកប្រមូលទិញចម្រុះគ្នា និងលក់ចែកចាយនៅទីផ្សារមាន ផ្សារឃុំបឹងខ្នារ ផ្សារពោធិ៍សាត់ ផ្សារស្រុកតាលោសែនជ័យ។

 

 

Leave a Reply

Your email address will not be published.