Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការគាំទ្រទុនសហវិនិយោគនៅអគារប្រមូលផ្តុំកសិផល ដល់សមាជិកបណ្តុំអាជីវកម្មបន្លែកំពង់ត្រឡាច និងពិនិត្យតាមដានការដាំដុះរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តកែប

ការគាំទ្រទុនសហវិនិយោគនៅអគារប្រមូលផ្តុំកសិផល ដល់សមាជិកបណ្តុំអាជីវកម្មបន្លែកំពង់ត្រឡាច និងពិនិត្យតាមដានការដាំដុះរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប៖

=================

 

ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានគាំទ្រទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មបន្លែកំពង់ត្រឡាច និងអគារប្រមូលផ្តុំកសិផល  ក្រោមអធិបតីភាព លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប  និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកទីប្រឹក្សា លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងមន្ត្រី ភ្នាក់ងារផ្សព្វផ្សាយឃុំ កសិករគំរូ ៣ រូប សរុបអ្នកចូលរួម ០៩នាក់។

កសិកទទួលបានទុនសហវិនិយោគមាន កសិករ ញាណ គា ភេទ ប្រុស, កសិករ ហ៊ុន បាំង ភេទប្រុស និងកសិករ សែត សារិន ភេទប្រុស។

ទុនសហវិយោគមានសារៈសំខាន់ បង្កើនប្រសិទ្ធិភាពផ្សព្វផ្សាយកសិកម្ម ចង់អោយកសិករក្លាយជាកសិ.ពាណិជ្ជ និងពង្រីកផលិតកម្ម តាមរយៈបង្កើតកសិដ្ឋានបន្លែគំរូ ជាកន្លែងសាយភាយ និងរៀនសូត្រ។

 

បន្ទាប់មក លោកប្រធានមន្ទីរ និង ក្រុមការងារ បានត្រួតពិនិត្យ ផ្ឋះសំណាញ់បន្លែសុវត្ថិភាព កសិករ សែត សារិន ដែលកំពុងដាំដុះ ស្ពៃជើងទា, ស្ពៃក្រញាញ់, ខាត់ណាដើម និង គូរឆាយ។ កសិកររូបនេះបង្កើនប្រសិទ្ធភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈកែប្រែជីជាតិដី ដាក់កាកកាហ្វេជាមួយលាមកគោ រៀបចំប្រព័ន្ធដំណក់ទឹក និងទ្រេសម្រាប់ដំណុះគ្រាប់បន្លែ

អនុសាសន៍លោកប្រធានមន្ទីរ និង ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លើកទឹកទឹកចិត្តដាំបន្លែដែលមានតម្លៃថ្លៃ High Crop Value ដូចជា ឪឡឹកលឿង ប៉េងប៉ោះ នឹងរៀបចំកាលវិភាគដាំដុះជាបន្លែវិលជុំ  បង្កើនចំនួនកសិករ អនុវត្តកសិកម្មចម្រុះ គ្រប់គ្រងបច្ចេកទេសក្រោយប្រមូលផល ខិតខំផលិតតាមតម្រូវការទីផ្សារ ព្រមទាំងរៀបចំផែនការផលិតរួមគ្នា ដើម្បីផ្គត់ផ្គង់ទីផ្សារទៀងទាត់ និងបង្កើនទំនុកចិត្តអ្នកហូប ឬប្រើប្រាស់ ទទួលសុខភាពល្អ តាមការអនុវត្តកសិកម្មល្អ(GAP) ដែលមានការត្រួតពិនិត្យគុណភាពពីបន្ទប់ពិសោធន៍រកសាធាតុគីមី។

 

 

 

Leave a Reply

Your email address will not be published.