Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករបណ្តុំអាជីវកម្ម និងការជួសជុលកែលម្អផ្លូវនៃគម្រោង SAAMBAT | ខេត្តបន្ទាយមានជ័យ

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករបណ្តុំអាជីវកម្ម និងការជួសជុលកែលម្អផ្លូវនៃគម្រោង SAAMBAT | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ

========================

 

ក្រុមការងារទទួលបន្ទុកកម្មវិធី​ថ្នាក់ខេត្ត ​សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលមានសកម្មភាពដូចខាងក្រោម៖

សកម្មភាពទី១៖ លោក ស៊ុយ ប៊ុនថន ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE, លោក ពិល ឆៃយ៉ា មន្រ្តីរដ្ឋបាល និងទីផ្សារកម្មវិធី ASPIRE ខេត្ត, លោកស្រី ចៀង ប៊ុនធី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងសិរីសោភ័ណ លោកស្រី គ្រី ដានី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ក្រុងសិរីសោភ័ណ ប្រធានបណ្តុំអាជីវកម្មស្រូវ និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ជាមួយពហុភាគីអ្នកពាក់ព័ន្ធ(MSP)ស្ដីពីចូលរួមរបស់សហគមន៍ ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ក្នុងការជួសជុលកែលម្អផ្លូវ​ ជាប្រភេទបេតុង កៅស៊ូ និងក្រួសក្រហម ប្រវែងសរុប ១៧.៧០ គ.ម.  ក្នុងតំបន់ប៉ូលសេដ្ឋកិច្ច មង្គលបូរី-សិរីសោភ័ណ  ឆ្ពោះទៅកាន់ បណ្ដុំអាជីវកម្មកម្មវិធី ASPIRE និងគម្រោង AIMS នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ មានសមាជិកចូលរួមសរុប ៧០នាក់ ស្រី២១នាក់។

 

សកម្មភាពទី២៖ លោកស្រី ធឿក  សុផានី  អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកស្រី  យ៉ាន់ ស៊ីណា  មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម សហការណ៍ភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់សមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្នុងគោលបំណង​ ដើម្បីឱ្យសមាជិកបានយល់ដឹងបន្ថែមពី វិធីសាស្រ្តវេចខ្ចប់ផលិតផល សារៈប្រយោជន៍នៃការវេចខ្ចប់ និងបានអនុវត្តជាក់ស្តែងការជ្រើសរើសផលិតផលបន្លែត្រសក់ទ្រើង មកធ្វើការចាត់ថ្នាក់ផលិផល ការលាងសម្អាត ការចាត់ថ្នាក់ផលិផល ការវេចខ្ចប់ផលិតផលលក្ខណៈងាយៗ តាមស្តង់ដារអនាម័យ និងគុណភាព ដែលមានអ្នកចូលរួមសរុប ២២នាក់ ស្ត្រី៧នាក់៕

 

 

Leave a Reply

Your email address will not be published.