អត្ថប្រយោជន៍ការប្រើប្រាស់ផ្ទះសំណាញ់ និងការសាងសងផ្ទះសំណាញ់បន្ថែមរបស់កសិករឆ្នើម | ខេត្តកំពង់ចាម
កម្មវិធី ASPIRE ខេត្តកំពង់ចាម៖
=================
សកម្មភាពពិនិត្យវឌ្ឍនភាពផ្ទះសំណាញ់ និងការសាងសង់ផ្ទះសំណាញ់បន្ថែមរបស់កសិករគំរូ
=================
នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
លោកគឹម ចន្ថា ប្រធានការិយាល័យការិយាល័យអភិវឌ្ឍនសហគមន៍ និងជាអនុប្រធានអនុកម្មវិធី ASPIRE រួមជាមួយលោក ភួង ណាវុធ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងជាមន្ត្រីជំនាញផ្នែកក្សេត្រសាស្រ្តកម្មវិធីASPIRE លោក កែវ សាវ៉ាត ទីប្រឹក្សាផ្នែកគ្រប់គ្រងកម្មវិធី ASPIRE ខេត្តកំពង់ចាម បានត្រួតពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែ ដែលទទួលបានផ្ទះសំណាញ់ពីកម្មវិធី ស្ថិតក្នុងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
កសិករឈ្មោះ ថៃ សំអុល ភេទស្រី អាយុ៤៧ឆ្នាំ មានតួនាទីជាប្រធានបណ្តុំអាជីវកម្ម បន្ទាប់ពីបានចូលជាសមាជិកបណ្តុំអាជីវកម្ម គាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសជាច្រើនវគ្គជាមួយកម្មវិធី និងទទួលបានការគាំទ្រទុនសហវិនិយោគ។
ក្រោយពីពិនិត្យឃើញថា គាត់ជាកសិករឆ្នើមនៅក្នុងក្រុមក្នុងការដំាបន្លែ កម្មវិធីបានផ្តល់ជូនផ្ទះសំណាញ់ ដោយមានការបណ្តុះបណ្តាលពីការប្រើប្រាស់ និងថែទាំផ្ទះសំណាញ់។ បន្ទាប់ពីទទួលបានផ្ទះសំណាញ់ កសិករឈ្មោះ ថៃ សំអុល បានដាំបន្លែជារៀងរហូត (ដាំបាន ៥ ទៅ ៦ដង ក្នុង១ឆ្នាំ) ដោយដាំក្នុង១លើក ទទួលបានទិន្នផលចន្លោះពី៦០០គីឡួក្រាម ទៅ ៩០០គីឡូក្រាម។
ដូចលើកនេះ គាត់ប៉ានប្រមាណបន្លែរបស់គាត់ អាចប្រមូលបានប្រមាណ ៧០០គីឡូក្រាម សម្រាប់តម្លៃគាត់លក់បាន ៣៥០០រៀលក្នុង១គីឡូក្រាម ។ សម្រាប់ការចំណាយក្នុង១លើកចន្លោះពី ៥០០,០០០ ទៅ ១,០០០,០០០រៀល ដូចនេះគាត់អាចចំនេញបានប្រហែល១,៥០០,០០០រៀលក្នុង១លើក ។
ដោយឃើញពីគុណសម្បត្តិរបស់ផ្ទះសំណាញ់នៅក្នុងខែកញ្ញានេះ គាត់បានសាងសង់ផ្ទះសំណាញ់ចំនួន២បន្ថែមទៀតដោយថវិការបស់គាត់ផ្ទាល់ មិនតែប៉ុណ្ណោះគាត់បានប្រាប់ថា គាត់មានផែនការសាងសង់ផ្ទះសំណាញ់បន្ថែមទៀតនៅពេលណាគាត់មានថវិកាគ្រប់គ្រាន់ ឬបើមានការគាំទ្រទុនសហវិនិយោគពីគម្រោង អង្គការ ឬស្ថាប័នពាក់ព័ន្ធ និងតាមលទ្ធភាពដែលគាត់អាចធ្វើទៅបាន ៕
![photo_2022-09-15_16-26-42](https://i0.wp.com/aspirekh.org/wp-content/uploads/2022/09/photo_2022-09-15_16-26-42.jpg?fit=1280%2C578&ssl=1)
![photo_2022-09-15_16-26-42 (2)](https://i0.wp.com/aspirekh.org/wp-content/uploads/2022/09/photo_2022-09-15_16-26-42-2.jpg?fit=1280%2C598&ssl=1)
![photo_2022-09-15_16-26-42 (3)](https://i0.wp.com/aspirekh.org/wp-content/uploads/2022/09/photo_2022-09-15_16-26-42-3.jpg?fit=1280%2C579&ssl=1)
![photo_2022-09-15_16-26-42 (4)](https://i0.wp.com/aspirekh.org/wp-content/uploads/2022/09/photo_2022-09-15_16-26-42-4.jpg?fit=1280%2C598&ssl=1)
![photo_2022-09-15_16-26-42 (5)](https://i0.wp.com/aspirekh.org/wp-content/uploads/2022/09/photo_2022-09-15_16-26-42-5.jpg?fit=1280%2C578&ssl=1)
![photo_2022-09-15_16-26-43 (2)](https://i0.wp.com/aspirekh.org/wp-content/uploads/2022/09/photo_2022-09-15_16-26-43-2.jpg?fit=960%2C1280&ssl=1)
![photo_2022-09-15_16-26-43](https://i0.wp.com/aspirekh.org/wp-content/uploads/2022/09/photo_2022-09-15_16-26-43.jpg?fit=1280%2C598&ssl=1)
![photo_2022-09-15_16-35-32](https://i0.wp.com/aspirekh.org/wp-content/uploads/2022/09/photo_2022-09-15_16-35-32.jpg?fit=1280%2C598&ssl=1)
![photo_2022-09-15_16-26-43 (3)](https://i0.wp.com/aspirekh.org/wp-content/uploads/2022/09/photo_2022-09-15_16-26-43-3.jpg?fit=1280%2C598&ssl=1)