Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី បានសម្របសម្រួលភ្ជាប់ទីផ្សារកិច្ចសន្យាទិញលក់ រវាងអ្នកប្រមូលទិញ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រ​-កង្កែប-ដំឡូងមី-បន្លែ តាមស្រុកគោលដៅ | ខេត្តត្បូងឃ្មុំ

ក្រុមការងារកម្មវិធី បានសម្របសម្រួលភ្ជាប់ទីផ្សារកិច្ចសន្យាទិញលក់ រវាងអ្នកប្រមូលទិញ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រ​-កង្កែប-ដំឡូងមី-បន្លែ តាមស្រុកគោលដៅ | ខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ

===================

 

បច្ចុប្បន្នភាពសម្រាប់ថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

សកម្មភាពទី១៖ លោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ  បានដឹកនាំមន្រ្ដីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ និងCEW ប្រចាំឃុំពាមជីលាំង និង CEW សង្កាត់សួង បានចុះសម្របសម្រួលភ្ជាប់ទីផ្សារ កិច្ចសន្យាទិញលក់ ត្រី/កង្កែប រវាងឈ្មួញប្រមូលទិញ និងបណ្តុំអាជីវកម្ម អាជីវកម្មចិញ្ចឹមត្រីពាមជីលាំង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ និងបណ្តុំអាជីវកម្មត្រីកង្កែបសួង សង្កាត់សួង ក្រុងសួង និងដោះស្រាយ បញ្ហាបច្ចេកទេស និងពង្រឹងសមត្ថភាពបណ្ដុំស្ដីពីបច្ចេកទេសផលិតកម្ម និងការកត់ត្រាចំណាយ ចំណូល ក្នុងផលិតកលម្ម ជូនដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី/កង្កែប ទាំងពីរដែលមានអ្នកចូលរួមសរុបចំនួន ២៧ នាក់ ស្រីចំនួន ៧ នាក់។

 

សកម្មភាពទី២៖ លោក សេង សីសាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចុះផ្សាយគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែអូរឡោកមានជ័យ និងប្រជាពលរដ្ឋនៅភូមិអូរឡោ នៅឃុំចក ស្រុកអូររាំងឪ ដែលកិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកមេឃុំចក មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកទីប្រឹក្សាកម្មវិធី ASPIRE និងប្រជាពលរដ្ឋចូលរួមសរុបចំនួន៣៥នាក់ ក្នុងនោះស្រី២២នាក់។

 

សកម្មភាពទី៣៖ លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក លី ហ៊ត មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម បានចុះសម្របសម្រួលភ្ជាប់ទីផ្សារ និងរៀបចំចុះកិច្ចសន្យាទិញ-លក់ ដំឡូងមី រវាងឈ្មួញប្រមូលទិញ ជាមួយបណ្ដុំអាជីវកម្មផលិតដំឡូងមីសេដាសែនជ័យ ស្ថិតនៅឃុំសេដា និងជាមួយបណ្តុំអាជីវកម្មដំឡូងមីបៃតងគោកស្រុក ស្ថិតនៅឃុំគោកស្រុក ស្រុកតំបែរ។

 

សកម្មភាពទី៤៖ លោក តូច គូរុណ និង លោក សោម ឧត្តម មន្ត្រីការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានរៀបចំបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំបន្លែ និងពិធីចុះកិច្ចសន្យាទិញលក់បន្លែ សម្រាប់បណ្តុំអាជីវកម្មបន្លែគោកស្រុករុងរឿង ជាមួយនិងលោក ហាង ចន្នី  ជាឈ្មួលប្រមូលទិញបន្លែ នៅក្នុងភូមិគោកស្រុក ឃុំគោកស្រុក ដោយមានការចូលរួមសមាជិកបណ្តុំ សរុបចំនួន ២៨ នាក់ស្រី ៩នាក់។

 

 

 

 

Leave a Reply

Your email address will not be published.