Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិសុខសាន្ត | ខេត្តបន្ទាយមានជ័យ

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិសុខសាន្ត | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ

========================

 

ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២២

១) ការិយាល័យ កសិ-ឧស្សាហកម្ម៖

លោកស្រី ធឿក  សុផានី  អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកស្រី  យ៉ាន់ ស៊ីណា  មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម សហការភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត គោលបំណង គឺដើម្បីកសិករបានយល់ដឹងពី វិធីសាស្រ្តវេចខ្ចប់ផលិតផល យល់កាន់តែច្បាស់ពីសារៈប្រយោជន៍នៃការវេចខ្ចប់ និងការអនុវត្តជាក់ស្តែងការជ្រើសរើសផលិតផលបន្លែត្រសក់ទ្រើង មកធ្វើការចាត់ថ្នាក់ផលិផល ការលាងសម្អាត ការចាត់ថ្នាក់ផលិផល ការវេចខ្ចប់ផលិតផលលក្ខណៈងាយៗតែតាមស្តង់ដាអនាម័យ និងគុណភាព អ្នកចូលរួមសរុប១៨នាក់ ស្ត្រី៨នាក់។

២) ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម៖

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការណ័ភ្នាក់ងារផ្សព្វផ្សាយឃុំ

ក). បានចុះផ្សព្វផ្សាយពីគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម រៀបចំសេចក្ដីព្រាងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់សហគមន៍កសិកម្ម បង្ហាញអំពីគោលបំណង សារៈសំខាន់ រចនាសម្ព័ន្ធរបស់សហគមន៍កសិកម្ម ដល់បណ្ដុំកែច្នៃត្រី នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ អ្នកចូលរូមចូលរួមមានចំនួន២៥នាក់ ស្ត្រី១០នាក់។

ខ). បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកគំរូមានជ័យ ដែលបង្កើតចេញពីបណ្ដុំអាជីវកម្មចិញ្ចឹមជ្រូកនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អ្នកចូលរួមមានចំនួន ៣១នាក់ ស្ត្រី១១នាក់។

 

 

Leave a Reply

Your email address will not be published.