Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី បានចុះបើកវគ្គផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី និងការប្រើប្រាស់អគារប្រមូលផ្តុំកសិផលក្នុងប្រយោជន៍រួម | ខេត្តរតនគិរី

ក្រុមការងារកម្មវិធី បានចុះបើកវគ្គផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី និងការប្រើប្រាស់អគារប្រមូលផ្តុំកសិផលក្នុងប្រយោជន៍រួម | ខេត្តរតនគិរី

 

កម្មវិធី ASPIRE ខេត្តរតនគិរី៖

====================

 

ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះបើកវគ្គផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់សមាជិកបណ្តុំអាជីវកម្ម និងប្រជុំពិនិត្យវឌ្ឍនភាពនៃការគ្រប់គ្រងអគារប្រមូលផ្ដុំកសិផល ដែលមានសកម្មភាព ដូចជា៖

សកម្មភាពទី១៖ នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមត្រី និងទីផ្សារ ដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី ចំនួន២បណ្ដុំ (២វគ្គ) នៅឃុំភ្នំកុក ស្រុកវើនសៃ ដែលមានអ្នកចូលរួមសរុបចំនួន ៣៦នាក់ (ស្រ្តី០៧នាក់)។

សកម្មភាពទី២៖ លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់ និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំល្អក់ ស្រុកអូរជុំ ដែលមានអ្នកចូលរួមសរុបចំនួន ៤៥នាក់ (ស្រ្តី១២នាក់)។

សកម្មភាពទី៣៖ មន្រ្តីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសដាំដុះបន្លែសុវត្ថិភាព និងទីផ្សារ ដល់កសិករសមាជិកបណ្ដុំអាជីវកម្មបន្លែ នៅឃុំប៉ូយ ស្រុកអូរជុំ ដែលមានអ្នកចូលរួមសរុបចំនួន ២២នាក់ (ស្រ្តី០៨នាក់)។

សកម្មភាពទី៤៖ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយមន្រ្តីបង្គោលទីផ្សារ ចូលរួមដោយមន្រ្តីបង្គោលតាមដាន និងវាយតម្លៃ លោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតកម្មភាពកសិកម្ម និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី បានសហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងគាំទ្រដល់គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិផល និងអ្នកពាក់ព័ន្ធ នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ដែលមានអ្នកចូលរួមសរុបចំនួន ០៩នាក់ (ស្រ្តី០២នាក់)។

 

 

 

Leave a Reply

Your email address will not be published.