Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មន្ត្រីទទួលបន្ទុកកម្មវិធី សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ-សង្កាត់ បានចុះតាមដាន ពិនិត្យ និងគាំទ្រដល់សមាជិកបណ្តុំចិញ្ចឹមមាន និងចិញ្ចឹមគោ | ខេត្តសៀមរាប

មន្ត្រីទទួលបន្ទុកកម្មវិធី សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ-សង្កាត់ បានចុះតាមដាន ពិនិត្យ និងគាំទ្រដល់សមាជិកបណ្តុំចិញ្ចឹមមាន និងចិញ្ចឹមគោ | ខេត្តសៀមរាប

 

កម្មវិធី ASPIRE ខេត្តសៀមរាប

====================

 

មន្ត្រីទទួលបន្ទុកកម្មវិធី សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ-សង្កាត់ បានចុះតាមដាន ពិនិត្យ និងគាំទ្រដល់សមាជិកបណ្តុំ ដែលមានសកម្មភាពដូចខាងក្រោម៖

១. ស្រុកអង្គរជុំ៖
✓ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២
ភ្នាក់ងារផ្សព្វផ្សាយឃុំ ចារឈូក បានចុះត្រួតពិនិត្យ​ និងតាមដានសកម្មភាពរបស់កសិករឈ្មោះ ឆាំ ដូត ដែលស្ថិតនៅក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់នគរភាសសាមគ្គីមានជ័យ ដែលស្ថិតនៅភូមិ នគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ។ កសិកររូបនេះចិញ្ចឹមមាន់មានលក្ខណៈល្អមធ្យម ដោយក្នុងខែនេះដែរ គាត់លក់មាន់បានចំនួន ១៥kg ក្នុងតម្លៃ ១៤,០០០រៀល/១kg ទាលក់បាន ២០kg ក្នុងតម្លៃ ៨,០០០រៀល ក្នុង១គក។

២. ស្រុកប្រាសាទបាគង៖
✓ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២
ភ្នាក់ងារផ្សព្វផ្សាយឃុំ បល្ល័ង្ក បានចុះត្រួតពិនិត្យ និងតាមដានសកម្មភាពចិញ្ចឹមមាន់របស់កសិករក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់តាកុយសាមគ្គី ស្ថិតនៅភូមិតាកុយ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង។ កសិករ អឿន រ៉ូន គាត់ចិញ្ចឹមមាន់សាច់ចំនួន ៥០ក្បាល និង មេបាពូជ ១០ក្បាល ឃើញថាមាន់របស់គាត់មានការលូតលាស់ល្អប្រសើរ ហើយនៅក្នុងខែសីហានេះគាត់លក់មាន់បានចំនួន ១៥គីឡូ តម្លៃ១៣,០០០រៀល/គីឡូ។ ដោយឡែកសិករ រឿម រុំ គាត់ចិញ្ចឹមមាន់សាច់ចំនួន ២៥០ក្បាល ឃើញថាការចិញ្ចឹមមាន់របស់គាត់មានការលូតលាស់ល្អប្រសើរ ហើយខែសីហានេះ គាត់លក់បាន ៧០ គីឡូ តម្លៃ១៣,០០០រៀល/គីឡូ។

៣.ស្រុកបន្ទាយស្រី៖
✓ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ភ្នាក់ងាររផ្សព្វផ្សាយឃុំត្បែង បានចុះតាមដានការចិញ្ចឹមមាន់ កសិករ យ៉ន សុខហេង ជាសមាជិកបណ្តុំអាជីវកម្មមាន់ស្រែត្បែងលិច គាត់ចិញ្ចឹមមាន់សាច់ចំនួន ៨៥ក្បាល, មេ ២៤ក្បាល, បា ៥ក្បាល, មាន់សាច់ ៣៣ក្បាល និងកូន ២៣ ក្បាល។ គាត់ចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ដែលមានទ្រុងប្រវែង ៣ម× ៨ម ហើយតម្លៃមាន់សាច់ ១គ.ក =១៦,០០០រៀល, កូនមាន់ ១ក្បាល =៥,០០០រៀល ក្នុងខែនេះគាត់លក់មាន់សាច់បានចំនួន ២៨គីឡូក្រាម។

៤.ស្រុកអង្គរធំ៖
✓ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ភ្នាក់ងារផ្សព្វផ្សាយឃុំស្វាយចេក បានចុះជួបកសិករ នៅភូមិកោកក់ ឃុំស្វាយចេក ឃើញថាការធ្វើជាលរបស់គាត់ មាន​ ២ ទៅ ៣ ម៉ូត ដែរមានដូចជា៖

-ជាលខេងធំ1=7500រៀល
-ជាលក្បាចធំ1=1500រៀល
-ជាលក្បាចតូច1=1100រៀល

៥. ស្រុកអង្គរជុំ៖
✓ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២២
ភ្នាក់ងារផ្សព្វផ្សាយឃុំចារឈូក បានចុះតាមដានការចិញ្ចឹមគោ របស់កសិករឈ្មោះ វ៉ាត ហើន ភេទប្រុស មានគោសរុបចំនួន ១១ក្បាល មេចំនួន ០៦ក្បាល និងកូនគោជំទង់ចំនួន ០៥ក្បាល នឹងលក់គោបាន ១ក្បាល ទទួលបានតម្លៃ ៧៥០ដុល្លារ ដើម្បីយកមកធ្វើការទិញរបស់របរផ្សេងៗដូចជា ជី និងសម្ភារផ្សេងៗផងដែរ។

 

 

Leave a Reply

Your email address will not be published.