Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មន្ត្រីទទួលបន្ទុកកម្មវិធី ASPIRE បានចុះតាមដានពិនិត្យ វឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំស្នំក្រពើ ស្រុកគងពិសី | ខេត្តកំពង់ស្ពឺ

មន្ត្រីទទួលបន្ទុកកម្មវិធី ASPIRE បានចុះតាមដានពិនិត្យ វឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំស្នំក្រពើ ស្រុកគងពិសី | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

=============================

 

នៅថ្ងៃអង្គារ៍ ១១ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រចាំស្រុកគងពិសី ដឹកនាំដោយលោក មិន ស៊ន មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងជាមន្ត្រីទទួលបន្ទុកកម្មវិធី ASPIRE ប្រចាំស្រុកគងពិសី រួមជាមួយលោកស្រី ឯក សុផុន ភ្នាក់ងារផ្សព្វផ្សាយឃុំស្នំក្រពើ និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីប្រចាំខេត្ត បានចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមរយៈការជួបពិភាក្សា និងចុះពិនិត្យជាក់ស្តែង ជាមួយគ្រួសារលោក ស្វាយ តុប ប្រធានបណ្តុំអាជីវកម្មបន្លែ និងសមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ឃើញថា មានសមាជិកបណ្តុំអាជីវកម្មបន្លែ បាននឹងកំពុងដាំដុះបន្លែសុវត្ថិភាពរួមមាន៖

(១)-ស្ពៃក្រញាញ់ លក់ក្នុងតម្លៃ ៤,០០០៛/គ.ក្រ

(២)-ម្ទេស លក់ក្នុងតម្លៃ ៥,០០០៛/គ.ក្រ

(៣)-ត្រប់ លក់ក្នុងតម្លៃ ១,០០០៛/គ.ក្រ

(៤)-ត្រឡាច លក់ក្នុងតម្លៃ ១,០០០ ៛/គ.ក្រ

(៥)-ននោង លក់ក្នុងតម្លស ១,០០០ ៛/គ.ក្រ

(៦)-ល្ពៅ លក់ក្នុងតម្លៃ ១,០០០៛/គ.ក្រ និង

(៧)-ត្រកួន លក់ក្នុងតម្លៃ ៤,០០០ ៛/គ.ក្រ ។

 

=> ទីផ្សារ និង អ្នកទទួលទិញបន្លែរួមមាន ៖

1. លក់ជូនលោក ស្វាយ សាវុធ និងអ្នកស្រី ប៉ាង សុភា អ្នកទទួលទិញបន្លែ មកពីភូមិក្រាំងស្បូវ ឃុំមហាឫស្សី ស្រុកគងពិសី ទូរស័ព្ទលេខ 093 447 418
2. លក់ជូនលោក ណាត និងអ្នកស្រី ម៉ាច អ្នកទទួលទិញបន្លែ មកពីភូមិថ្លុកមាន ឃុំស្នំក្រពើ ស្រុកគងពិសី ទូរស័ព្ទលេខ 099 337 332
3. លក់ជូនលោកស្រី ផាន់ ផិល មកពីភូមិក្រាំងស្បូវ ឃុំមហាឫស្សី ស្រុកគងពិសី ទូរស័ព្ទលេខ 015 257 090 និង
4. លក់ផ្ទាល់នៅក្នុងភូមិកក់ក្រពើ និងភូមិជិតខាង ។

+គួរបញ្ជាក់ផងដែរថា៖ កម្មវិធី ASPIRE នៅក្នុងឃុំស្នំក្រពើ ស្រុកគងពិសី បានចងក្រងជាបណ្តុំអាជីវកម្មបានចំនួន 0៨ បណ្តុំ និងមានសមាជិកចំនួន ១៨៥ គ្រួសារ ( ស្ត្រីចំនួន ៤៥ គ្រួសារ ) ដែលក្នុងនោះរួមមាន បន្លែចំនួន ០១ បណ្តុំ ៣៤ គ្រួសារ, គោចំនួន ០២ បណ្តុំ ៤៥ គ្រួសារ, ត្រីចំនួន ០២ បណ្តុំ ៤៨ គ្រួសារ, ជ្រូកចំនួន ០១ បណ្តុំ ១៦ គ្រួសារ, កង្កែបចំនួន ០១ បណ្តុំ ២០ គ្រួសារ, និងមាន់ចំនួន ០១ បណ្តុំ ២២ គ្រួសារ

សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងឃុំស្នំក្រពើ ទទួលបានការគាំទ្រកសិដ្ឋានផ្ទះសំណាញ់ចំនួន ០១ ខ្នង មានទំហំ ២៤០ ម៉ែត្រការេ ដែលបានសាងសង់កាលពីដើមឆ្នាំ២០២១ និងទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ ពីអគ្គនាយកដ្ឋានកសិកម្មកាលពីខែកក្កដា ឆ្នាំ២០២២ ។

 

 

Leave a Reply

Your email address will not be published.