Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី បានចុះបើកវគ្គផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី | ខេត្តរតនគិរី

ក្រុមការងារកម្មវិធី បានចុះបើកវគ្គផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី | ខេត្តរតនគិរី

 

កម្មវិធី ASPIRE ខេត្តរតនគិរី៖

====================

 

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះបើកវគ្គផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់សមាជិកបណ្តុំអាជីវកម្ម ដែលមានសកម្មភាព ដូចជា៖

សកម្មភាពទី១៖ លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់ និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំលុងឃុង ស្រុកបរកែវ ដែលមានអ្នកចូលរួមសរុបចំនួន ២៦នាក់ (ស្រ្តី០២នាក់)។

សកម្មភាពទី២៖ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់ និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំកិះចុង ស្រុកបរកែវ ដែលមានអ្នកចូលរួមសរុបចំនួន ២៣នាក់ (ស្រ្តី១៩នាក់)។

សកម្មភាពទី៣៖ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសដាំបន្លែ និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មបន្លែ នៅឃុំភ្នំកុក ស្រុកវើនសៃ ដែលមានអ្នកចូលរួមសរុបចំនួន ២៥នាក់ (ស្រ្តី១៤នាក់)។

សកម្មភាពទី៤៖ នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំបើកវគ្គផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមត្រី និងទីផ្សារដល់កសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅឃុំកិះចុង ស្រុកបរកែវ ដែលមានអ្នកចូលរួមសរុបចំនួន ២៥នាក់ (ស្រ្តី០៥នាក់)។

 

 

 

Leave a Reply

Your email address will not be published.