Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមកង្កែប និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាអនាម័យ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប  | ខេត្តបន្ទាយមានជ័យ

វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមកង្កែប និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាអនាម័យ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖

========================

 

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ សីហា ឆ្នាំ២០២២

១) ខណ្ឌដ្ឋបាលជលផល៖
-លោក ប្រម ចិ មន្រ្តីខណ្ឌដ្ឋបាលជលផល លោក នូវ លាង នាយសង្កាត់រដ្ឋបាលជលសិរីសោភ័ណ និងសហការណ៍ភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំវគ្គបណ្ដុះបណ្ដាលការរៀបចំផែនការអាជីវកម្ម និងប្រតិទិនផលិតកម្ម រំលឹកឡើងវិញអំពីបច្ចេកទេសពីការចិញ្ចឹមកង្កែប និងទីផ្សារដល់កសិករជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមកង្កែប នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក អ្នកចូលចូលរួមសរុប ៤៩នាក់ ស្រ្តី១១នាក់។

២) ការិយាល័យ កសិ-ឧស្សាហកម្ម
-លោកស្រី ធឿក សុផានី អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកស្រី យ៉ាន់ ស៊ីណា មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម សហការណ៍ភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករជាសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក គោលបំណងដើម្បី កសិករបានយល់ដឹងពី វិធីសាស្រ្តវេចខ្ចប់ផលិតផល យល់កាន់តែច្បាស់ពីសារៈប្រយោជន៍នៃការវេចខ្ចប់ និងការអនុវត្តជាក់ស្តែង ការជ្រើសរើសផលិតផលបន្លែ ត្រសក់ទ្រើង ការលាងសម្អាត ការចាត់ថ្នាក់ផលិផល ការវេចខ្ចប់ផលិតផលលក្ខណៈងាយៗ តាមស្តង់ដារអនាម័យ និងគុណភាព អ្នកចូលរួមសរុប ៣០នាក់ ស្ត្រី១៣នាក់៕

 

 

Leave a Reply

Your email address will not be published.