Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារលេខាធិការដ្ឋានកម្មវិធី បានចុះពិនិត្យតាមដានពីវឌ្ឍនភាពសមាជិកបណ្ដុំអាជីវកម្ម និងគ្រួសារកសិករដែលបានទទួលធាតុចូលកសិកម្មតាមរយៈការបញ្ជាទិញក្នុងកម្មវិធីចំការ (Chamka App) នៃគម្រោង RUSH-IT | ខេត្តបន្ទាយមានជ័យ

ក្រុមការងារលេខាធិការដ្ឋានកម្មវិធី បានចុះពិនិត្យតាមដានពីវឌ្ឍនភាពសមាជិកបណ្ដុំអាជីវកម្ម និងគ្រួសារកសិករដែលបានទទួលធាតុចូលកសិកម្មតាមរយៈការបញ្ជាទិញក្នុងកម្មវិធីចំការ (Chamka App) នៃគម្រោង RUSH-IT | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖

======================

 

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាសក័  ព.ស  ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារលេខាធិការដ្ឋានកម្មវិធី សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ តាមដានពីវឌ្ឍនភាពសមាជិកបណ្ដុំអាជីវកម្ម និងគ្រួសារកសិករដែលបានទទួលធាតុចូលកសិកម្មតាមរយៈការបញ្ជាទិញក្នុងកម្មវិធីចំការ (Chamka App) នៃគម្រោង RUSH-IT នៅស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

 

ជាលទ្ធផល គ្រួសារកសិករទាំងអស់បានទទួលធាតុចូលកសិកម្មគ្រប់តាមចំនួនដែលបានស្នើសុំ និងយកទៅប្រើប្រាស់ដើម្បីបង្កើនផលិតកម្ម និងបង្កើនចំណូលបន្ថែមរបស់កសិករក្នុងវិបត្តិជំងឺឆ្លងកូវីដ១៩ និងសមាជិកបណ្តុំ បានកំពុងដាំដុះដំណាំបន្លែ និងចិញ្ចឹមមាន់បន្ត​ ក្រោយពីប្រមូលផល ដោយមានការគាំទ្រពីមន្ត្រីជំនាញ​ របស់ក្រុមការងារមន្ទីរកសិកម្ម តែងតែចុះតាមដានពិនិត្យ និងផ្តល់បច្ចេកទេសថ្មីៗដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សមាជិកបណ្តុំដែលទទួលបានធាតុចូល មានចិត្តសប្បាយរីករាយជាខ្លាំង ចំពោះវិធានការ ដោយមានការគាំទ្រពីគម្រោង RUSH-IT ដែលសហការជាមួយមន្ទីរកសិកម្មខេត្ត ក្នុងការគាំទ្រដល់កសិករក្នុងវិបត្តិជំងឺឆ្លងកូវីដ១៩ និងការកាត់បន្ថយកសិករធ្វើចំណាកស្រុកផងដែរ។

[vc_s犀利士
ingle_image image=”13108″ img_size=”full” alignment=”center”]

 

 

Leave a Reply

Your email address will not be published.