ក្រុមការងារលេខាធិការដ្ឋានកម្មវិធី បានចុះពិនិត្យតាមដានពីវឌ្ឍនភាពសមាជិកបណ្ដុំអាជីវកម្ម និងគ្រួសារកសិករដែលបានទទួលធាតុចូលកសិកម្មតាមរយៈការបញ្ជាទិញក្នុងកម្មវិធីចំការ (Chamka App) នៃគម្រោង RUSH-IT | ខេត្តបាត់ដំបង
កម្មវិធី ASPIRE ខេត្តបាត់ដំបង៖
======================
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រុមការងារលេខាធិការដ្ឋានកម្មវិធី សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ តាមដានពីវឌ្ឍនភាពសមាជិកបណ្ដុំអាជីវកម្ម និងគ្រួសារកសិករដែលបានទទួលធាតុចូលកសិកម្មតាមរយៈការបញ្ជាទិញក្នុងកម្មវិធីចំការ (Chamka App) នៃគម្រោង RUSH-IT នៅស្រុកសង្កែ ស្រុកបាណន់ ស្រុករតនៈមណ្ឌល និងស្រុកថ្មគោល ក្នុងខេត្តបាត់ដំបង។
ជាលទ្ធផល គ្រួសារកសិករទាំងអស់បានទទួលធាតុចូលកសិកម្មគ្រប់តាមចំនួនដែលបានស្នើសុំ និងយកទៅប្រើប្រាស់ដើម្បីបង្កើនផលិតកម្ម និងបង្កើនចំណូលបន្ថែមរបស់កសិករក្នុងវិបត្តិជំងឺឆ្លងកូវីដ១៩ និងសមាជិកបណ្តុំ បានកំពុងដាំដុះដំណាំបន្លែ និងចិញ្ចឹមមាន់បន្ត ក្រោយពីប្រមូលផល ដោយមានការគាំទ្រពីមន្ត្រីជំនាញ របស់ក្រុមការងារមន្ទីរកសិកម្ម តែងតែចុះតាមដានពិនិត្យ និងផ្តល់បច្ចេកទេសថ្មីៗដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
សមាជិកបណ្តុំដែលទទួលបានធាតុចូល មានចិត្តសប្បាយរីករាយជាខ្លាំង ចំពោះវិធានការ ដោយមានការគាំទ្រពីគម្រោង RUSH-IT ដែលសហការជាមួយមន្ទីរកសិកម្មខេត្ត ក្នុងការគាំទ្រដល់កសិករក្នុងវិបត្តិជំងឺឆ្លងកូវីដ១៩ និងការកាត់បន្ថយកសិករធ្វើចំណាកស្រុកផងដែរ។