Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី​ ASPIRE បានចុះតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពរបស់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់-បន្លែសុវត្ថិភាព និងបណ្តុំផ្សិត | ខេត្តបាត់ដំបង

ក្រុមការងារកម្មវិធី​ ASPIRE បានចុះតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពរបស់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់-បន្លែសុវត្ថិភាព និងបណ្តុំផ្សិត | ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង

ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងមានសកម្មភាពដូចខាងក្រោម៖

១)-ដោយមានការដឹងនាំដោយលោក អ៊ិន សុណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានអនុកម្មវិធី ASPIRE មានការចូលរួមដោយ លោក រុំ រ៉ា ទីប្រឹក្សានៃអនុកកម្មវិធី ASPIRE បានចុះពិនិត្យបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់។ លោកប្រធានបណ្តុំឈ្មោះ ហ៊ួន វត្ថា មានប្រសាសន៍ថា សមាជិកដែលសកម្មក្នុងការចិញ្ចឹមមាន់ ផ្គត់ផ្គង់ទីផ្សារមាន ២០គ្រួសារ/៥០គ្រួសារ ដែលមានសមត្ថភាពផលិតកូនមាន់បាន ១៥,០០០កូន-២០,០០០កូន/ខែ មាន់សាច់បាន ៥៥០០ក្បាល-៧៥០០ក្បាល/ខែ មាន់ពូជបាន ១៥០០ក្បាល-២០០០ក្បាល/ខែ និងលក់ចំណីមាន់ ថ្នាំព្យាបាល វ៉ាក់សាំង និងសម្ភារផ្សេងៗទៀត ជូនសមាជិកបណ្តុំ និងក្រៅសមាជិក។ ដោយលក់ឱ្យសមាជិកបណ្តុំលក់ក្នុងតម្លៃពិសេស (ចុះថ្លៃ១០%-១៣%)។ លក់ចំណីមាន់បាន៥០០-៦០០ការ៉ុង/ខែ និងជាអ្នកលក់ចំណីផ្តាច់ខេត្តបាត់ដំបង។ គាត់បានបង្ហាត់បង្រៀនដល់កសិករប្រហែល ២៥០នាក់អំពីបច្ចេកទេសការចិញ្ចឹមមាន់ដោយមិនយកថ្លៃឈ្នួល និងស្វែងរកទីផ្សារជូន ឱ្យតែគាត់ចង់ចិញ្ចឹម។ លោកអនុប្រធានមន្ទីរឱ្យណែនាំចុះឈ្មោះដើម្បីបានចូលរៀនវគ្គបណ្តុះបណ្តាលពីមន្ទីរ (ការិយាល័យបសុព្យាលបាល) និងសុំសិទ្ធការលក់ចំណីសត្វ ថ្នាំ វ៉ាក់សាំងពីច្រកចេញចូលស្រុក។

២)-លោកអនុប្រធានមន្ទីរ និងជាអនុប្រធានកម្មវិធី ASPIRE និងក្រុមការងារ បានចុះពិនិត្យសមាជិកបណ្តុំចិញ្ចឹមមាន់នៅភូមដូង ឃុំចែងមានជ័យ ស្រុកបាណន់។ កសិករឈ្មោះ វ៉ាង ឈួត បានកំពុងចិញ្ចឹមមាន់មេ ២១០ក្បាល មាន់ឈ្មោល ៣៥ក្បាល និងកូនមាន់អាយុ១០-២៥ថ្ ងៃចំនួន ៩៥០ក្បាល។ ហើយគាត់បានលក់ឱ្យកសិករចិញ្ចឹមក្នុងភូមិ ឃុំ ស្រុកបានចំនួន ៩៥០-១២០០កូន/១ខែ(តម្លៃ៥០០០រៀល/កូនមាន់អាយុ ២១ថ្ងៃ) និងបង្រៀនការចិញ្ចឹមមាន់ដោយមិនយកប្រាក់ឈ្នួល

៣)-ដឹងនាំដោយលោក អ៊ិន សុណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានអនុកម្មវិធី ASPIRE មានការចូលរួមដោយ លោក រុំ រ៉ា ទីប្រឹក្សានៃអនុកកម្មវិធីASPIR និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំព្រឹក បានចុះជួបកសិករឈ្មោះ បុន បូរ នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។ បានពិភាក្សាគ្នា និងណែនាំអំពីការតម្លើងបណ្តុំអាជីវកម្មបន្លែទៅជាសហគមន៍កសិកម្ម(AC) ព្រមទាំងនិតិវិធី និងសារៈប្រយោជន៍ក្នុងបង្កើតជា AC ។ ក្រុមការងារបានចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់ចំនួន ២១ខ្នង(ទំហំផ្ទៃដី ១០,០០០ម៉ែត្រការ៉េ)។ ពេលនេះកសិកររូបនេះកំពុងបណ្តុះកូនប៉េងបោះ សម្រាប់ដាំ ១០ខ្នងនៃផ្ទះសំណាញ់(២០,០០០គុម្ព) និងបណ្តុះកូនម្ទេសហាវ៉ៃ សម្រាប់ដាំ ១១ខ្នងផ្ទះសំណាញ់(២២,០០០គុម្ព)។ កសិកររូបនេះបានមានប្រសាសន៍ថា គាត់ដាំម្ទេសហាវ៉ៃ និងប៉េងបោះក្នុងផ្ទះសំណាញ់ គឺដាំពេលកសិករទូទៅដាំក្រៅផ្ទះសំណាញ់មិនសូវកើត និងទប់ស្កាត់ការនាំបន្លែចូលពីប្រទេសថៃ និងប្រទេសវៀតណាម។ គាត់ប្រើរយៈពេល៥ខែ គាត់អាចរកចំណួលបាន ៧០លានរៀល ហើយគាត់ចំណាយអស់៣០លានរៀល (សម្រាប់កម្មករ ៩នាក់ ពូជ ជីកំប៉ុស្ត ថ្នាំ ប្រេង/ភ្លើងប៉ូមទឹក…)។ ពេលនេះគាត់លែងមានបញ្ហាទីផ្សារទៀតហើយ ដោយដាំប្រភេទបន្លែដែលកសិករទូទៅដាំមិនសូវបាន និងប្រភេទបន្លែតម្រូវតាមទីផ្សារត្រូវការ (ដោយគាត់ដាំក្នុងផ្ទះសំណាញ់)។

៤)-លោកអនុប្រធានមន្ទីរ និងជាអនុប្រធានកម្មវិធី ASPIRE និងក្រុមការងារ បានចុះពិនិត្យសមាជិកបណ្តុំបន្លែនៅភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល។ កសិករឈ្មោះ ធឿន សាមួន បានកំពុងដាំស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់ និងចិញ្ចឹមជ្រូកមេ ៤ក្បាលជំទង់/កូន១៦ក្បាល និងមាន់មួយចំនួនទៀត។ ស្ពៃក្រញ៉ាញ់គាត់លក់បានតម្លៃ ២៥០០រៀល-៣០០០រៀល/គក្រ និងជ្រូកសាច់ពី ១១,០០០រៀល-១៣០០០រៀល/គក្រ

៥)-ភ្នាក់ងារផ្សព្វផ្សាយឃុំវត្តតាមឹម នៃស្រុកសង្កែ បានចុះតាមដានសមាជិកបណ្តុំអាជីវកម្មផ្សិត ចំពោះសិករឈ្មោះ សឺន ឡុកស៊ីន រស់នៅភូមិអន្លង់ល្វា ឃុំវត្តតាមិម បានកំពុងប្រមូលផលផ្សិតអំបោះ ជាមធ្យមបាន២០០គក្រ/១ថ្ងៃ មកដល់ពេលនេះ គាត់ប្រមូលផលបាន ១៤០០គក្រហើយ ដែលលក់បានតម្លៃ ២៥០០រៀល-៣០០០រៀល/១គក្រ។

៦)-មន្ត្រីសម្របសម្រួលកម្មវិធី ASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំមោង ស្រុកមោងឬស្សី បានចុះពិនិត្យកសិករបណ្តុំបន្លែ ចំពោះកសិករឈ្មោះ សយ រឿប បានដាំស្ពៃតឿរយៈពេល១០ថ្ងៃ នឹងខាត់ណាផ្ការយៈពេល៣០ថ្ងៃ ។

៧)-មន្ត្រីសម្របសម្រួលកម្មវិធី ASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំប្រជុំជាមួយសមាជិកតាមបណ្តុំ និងកន្លែងអគារប្រមូលផ្តុំកសិផល នៅស្រុកឯក និងស្រុកសំពៅលូន ដើម្បីពង្រឹកការគ្រប់គ្រង់អគារប្រមូលផ្តុំកសិផល និងផ្តល់បច្ចេកទេសបន្ថែម និងទីផ្សារដល់សមាជិកបណ្តុំ។

 

Leave a Reply

Your email address will not be published.