Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ទស្សនកិច្ចសិក្សាលើការងារសហគមន៍កសិកម្មគ្រាប់ពូជមាស របស់សមាជិកបណ្តុំអាជីវកម្មកែឆ្នៃត្រីប្រឡាក់ ការងារចិញ្ចឹមត្រីឆ្ពុង និងការងារសហគមន៍នេសាទ | ខេត្តព្រះសីហនុ

ទស្សនកិច្ចសិក្សាលើការងារសហគមន៍កសិកម្មគ្រាប់ពូជមាស របស់សមាជិកបណ្តុំអាជីវកម្មកែឆ្នៃត្រីប្រឡាក់ ការងារចិញ្ចឹមត្រីឆ្ពុង និងការងារសហគមន៍នេសាទ | ខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE ខេត្តព្រះសីហនុ

 

នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២២

ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំក្រុមការងារនៃគម្រោងបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី របស់ក្រសួងកិច្ចការនារី សហការជាមួយគម្រោងJICA ដែលដឹកនាំដោយលោកជំទាវ ឆូយ គឹមស៊ ទីប្រឹក្សាក្រសួងកិច្ចការនារី បានចុះធ្វើទស្សនកិច្ចសិក្សាលើការងារសហគមន៍កសិកម្មគ្រាប់ពូជមាស របស់សមាជិកបណ្តុំអាជីវកម្មកែឆ្នៃត្រីប្រឡាក់ ការងារចិញ្ចឹមត្រីឆ្ពុង និងការងារសហគមន៍នេសាទ របស់កសិករនៃកម្មវិធី ASPIRE ក្នុងខេត្តព្រះសីហនុ ។

គោលបំណងសំខាន់របស់ប្រតិភូនៃក្រសួងកិច្ចការនារី គឺដើម្បីសិក្សាស្វែងយល់ពីតួនាទីរបស់ស្រ្តី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តគោលដៅ ទាំង៥ខេត្ត ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបណ្តាមន្ទីរចំនួន ៤មន្ទីរ មានដូចជា មន្ទីរកិច្ចការនារី មន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្ម និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមកពីបណ្តាខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង និងអាជ្ញាធរឃុំជើងគោ ឃុំកំពេញ ឃុំទំនប់រលក និងឃុំអូរត្រេះ ។

 

នាថ្ងៃដដែល លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ចេង សំណាង ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ដឹកនាំលោក ផាន់ សុខន ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក គីវ ចាន់មករា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះផ្តល់ឧបករណ៍សូឡាបូមទឹក និងទូរភ្ញាក់កូន ជូនប្រធានសហគមន៍កសិកម្មគ្រាប់ពូជមាស ដែលគាំទ្រដោយកម្មវិធី​ ASPIRE ដើម្បីដំណើរការ ការងារផលិតកូនមាន់នៅក្នុងសហគមន៍ ដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការរបស់ទីផ្សារបច្ចុប្បន្ន។

 

 

 

Leave a Reply

Your email address will not be published.