Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះពិនិត្យ និងវាយតម្លៃកសិផលកសិកម្ម ដើម្បីបញ្ជាក់ពីផលិតផលសុវត្ថិភាព នៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ | ខេត្តពោធិ៍សាត់

ការចុះពិនិត្យ និងវាយតម្លៃកសិផលកសិកម្ម ដើម្បីបញ្ជាក់ពីផលិតផលសុវត្ថិភាព នៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ | ខេត្តពោធិ៍សាត់

 

កម្មវិធី ASPIRE ខេត្តពោធិ៍សាត់

 

នាថ្ងៃពុធ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ ក្រុមការងារអនុវត្តអនុកម្មវិធី ASPIRE ថ្នាក់ស្រុកដឹកនាំដោយលោក ផាត់ វុទ្ធី និងលោក ទេព សិទ្ធាន ភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយមានការណែនាំបច្ចេកទេសថ្មីៗ ពីមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះសម្របសម្រួល ពិនិត្យ និងវាយតម្លៃកសិផលកសិកម្ម ដើម្បីបញ្ជាក់ពីផលិតផលសុវត្ថិភាព នៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។

យោងតាមការកំណត់លក្ខណៈវិនិច្ឆ័យ និងការចុះពិនិត្យជាក់ស្តែងដល់ចម្ការរបស់កសិករឃើញថា ការដាំដុះដំណាំរបស់កសិករក្នុងនោះភាគច្រើនបានអនុវត្តតាមការណែនាំបច្ចេកទេសដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ស្របជាមួយនេះផងដែរ ក្រុមហ៊ុនបណ្តាញកសិករ ក៏បានណែនាំសមាជិកបណ្តុំអាជីវកម្ម ឱ្យផលិតដំណាំដែលមានតម្រូវការទីផ្សារ រួមមាន ប៉េងបោះឈើរី ប៉េងបោះហាវៃ ខាត់ណាដើម(ពណ៍ស្វាយ និង បៃតង) ស្ពៃក្រញាញ់ សណ្តែកគួរ និងត្រសក់ ដែលក្រុមហ៊ុននឹងរៀបចំការបញ្ជាទិញតាមរយៈប្រធានបណ្តុំអាជីវកម្ម ដែលត្រូវចុះប្រមូលផលិតផល និងរៀបចំវេចខ្ចប់នៅកន្លែងប្រមូលផ្តុំ ដើម្បីក្រុមហ៊ុនចុះមកប្រមូលតាមកាលវិភាគកំណត់ដែលបានឯកភាពគ្នា។

 

 

 

Leave a Reply

Your email address will not be published.