Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រមូលទិញផលិតផលបន្លែរបស់កសិករជាសមាជិកអាជីវកម្ម នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ | ខេត្តប៉ៃលិន

ការប្រមូលទិញផលិតផលបន្លែរបស់កសិករជាសមាជិកអាជីវកម្ម នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ | ខេត្តប៉ៃលិន

 

កម្មវិធី ASPIRE ខេត្តប៉ៃលិន

 

នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២លោក សាយ សុផាត ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងពិគ្រោះយោបល់ ការទិញប្រមូលផលិតផលបន្លែរបស់កសិករជាសមាជិកអាជីវកម្ម នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ដោយមានកសិករ និងអ្នកប្រមូលទិញបន្លែ ចូលរួមចំនួន០៦នាក់ ស្រី០៣នាក់។

ជាលទ្ធផល កសិផលប្រមូលបានមានដូចខាងក្រោម÷

– ត្រប់ស្រួយ ចំនួន ២០០គ.ក្រ តម្លៃក្នុង១គ.ក្រ ៦០០រៀល។
– ទំពាំង ចំនួន ២៥០គ.ក្រ តម្លៃ ក្នុង១គ.ក្រ ៥០០រៀល។

លោកប្រធានមន្ទីរ បានលើកទឹកចិត្តដល់កសិករអោយប្រមូលផលិតផលបន្លែនៅមណ្ឌលប្រមូលផ្តុំកសិផល ដែលមានទីតាំងនៅភូមិស្រែអន្ទាក់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូន និងការណាត់ជួប របស់អ្នកប្រមូលទិញ ដោយទទួលបានតម្លៃល្អប្រសើរ និងអាចសម្របសម្រួលអោយមានការទិញលក់បន្លែតាមកិច្ចសន្យា ដើម្បីបង្កើនទំនុកចិត្តរវាងអ្នកផលិត និងអ្នកប្រមូលទិញ។

នាថ្ងៃដដែល អ្នកស្រីយឹម សុខគឹមលី ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE និងលោកបុល ប៊ុន មន្ត្រី បានចុះតាមដាន និងវាយតម្លៃ M&E និង MIS អនុកម្មវិធី ASPIRE និងអ្នកស្រី ម៉ាង ផល្លា ដែលជាភ្នាក់ងារផ្សព្វផ្សាយសង្កាត់អូរតាវ៉ៅ និងពិនិត្យវឌ្ឍនភាពការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅភូមិក្រចាប់ ដែលកំពុងដាំបន្លែស្ពៃបូកគោ ចំនួន ១៦រង និងជិតបានប្រមូលផលហើយ។ លើសពីនេះបន្លែក្រៅផ្ទះសំណាញ់មានដូចជា ការ៉ុត ត្រកួន ឆៃថាវ និងបានប្រមូលទិន្នន័យការដាំដុះបន្លែ នៅបណ្តុំបន្លែ និងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ភូមិក្រចាប់ផងដែរ។

 

 

 

Leave a Reply

Your email address will not be published.