វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងគ្រប់គ្រងក្រុមបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងការផ្តល់បច្ចកទេសបន្ថែម ដល់សមាជិកបណ្តុំ ចំនួន៤ភូមិ | ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង៖
នាថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ទីប្រឹក្សា ASPIRE សហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក កំពង់លែង CEW បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងគ្រប់គ្រងក្រុមបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងផ្តល់បច្ចកទេសចិញ្ចឹមត្រីបន្ថែម នៅសហគមន៍នេសាទច្រណូកសែនជ័យ ដែលមានសមាជិកបណ្តុំអាជីវកម្ម ចំនួន០4ភូមិ៖ ភូមិកណ្តាល ភូមិធ្លក ភូមិកង្កែប និងភូមិឯលិច នៅឃុំ ច្រណូក ស្រុកកំពង់លែងអ្នកចូលរួម ចូលរួម 27នាក់ ស្រី 18 នាក់ ។ លទ្ធផលសំរេចបានដូចខាងក្រោម÷
-កសិករមានការយល់ដឹងច្រើនពីមុខរបរចិញ្ចឹមត្រី និងព្យាយាមបន្តមុខរបរចិញ្ចឹមត្រីតាមស្រះនេះមិនរាថយឡើយ ។ ព្រោះមុខរបរនេះអាចជួយកាត់បន្ថយការទៅធ្វើនេសាទឆ្ងាយៗ និងបង្កើនរកប្រាក់ចំណូលក្នុងគ្រួសារបានមួយកំរិត ។
– កសិករនៅតែបន្តការចិញ្ចឹមត្រីចំនួន30គ្រួសារ ដោយឡែក 7គ្រួសារទៀត កំពង់រៀបចំដាក់ពូជចិញ្ចឹមត្រីបន្តទៀត។សូមអរគុណ