Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច | ខេត្តកំពង់ស្ពឺ

ពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

 

នាថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំស្រុកភ្នំស្រួច ដឹកនាំដោយលោក ប្រាក់ វិជ្ជោតិ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំស្រួច និងលោកស្រី ខន ផាន់នី ភ្នាក់ងារផ្សព្វផ្សាយឃុំក្រាំងដីវ៉ាយ បានចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជាលទ្ធផល ក្រុមការងារកម្មវិធីបានចុះជួប និងពិភាក្សាជាមួយ ៖

១). ជួបប្រជុំពិភាក្សាជាមួយលោកមេឃុំ និងក្រុមប្រឹក្សាឃុំក្រាំងដីវ៉ាយ ជូនជារបាយការណ៍វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្ម ទាំង០៩ ដើម្បីពង្រឹងកិច្ចសហការណ៍ និងបន្តគាំទ្រសមាជិកបណ្តុំអាជីវកម្ម ដែលស្ថិតនៅក្នុងភូមិទាំង ០៩ រួមមាន៖ ភូមិត្រពាំងប្រិយ៍ ភូមិបន្ទាយរកា ភូមិក្រសាំងខ្ពស់ ភូមិក្រាំងគរ ភូមិក្រាំងក្រូច ភូមិដក់ពរ ភូមិព្រៃទទឹង ភូមិដូង និងភូមិព្រៃកាហៀច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

២). សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងឃុំបាននឹងកំពុងដាំដុះបន្លែសុវត្ថិភាព រួមមានប្រភេទបន្លែ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ស្ពៃជើងទា ស្ពៃតឿ ថៃថាវ ត្រសក់ ត្រប់វែង និង ល្ពៅ

ទីផ្សារ និង អ្នកប្រមូលទទួលទិញរួមមាន ៖

(១)- លក់ជូនលោក ណាន ហោ នៅភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ទូរស័ព្ទលេខ 0963 250 738

(២)-លក់ជូនលោក សឿង ភាក់លី អ្នកប្រមូលទិញបន្លែ នៅភូមិដូង ឃុំក្រាំងដីវ៉ាយ ទូរស័ព្ទលេខ 0962 017 820 និង

(៣)- លក់ផ្ទាល់នៅក្នុងភូមិ ។

-គួរបញ្ជាក់ផងដែរថា ៖ សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងឃុំក្រាំងដីវ៉ាយ ទទួលបានការគាំទ្រកសិដ្ឋានផ្ទះសំណាញ់ផ្លាស្ទិចចំនួន ០១ ខ្នង មានទំហំ ៣៦០ ម៉ែត្រការេ ដែលបានសាងសង់កាលពីចុងឆ្នាំ២០១៩ និងទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ ពីអគ្គនាយកដ្ឋានកសិកម្មកាលពីខែកុម្ភៈ ឆ្នាំ២០២២ លើប្រភេទដំណាំបន្លែ ។

 

 

 

Leave a Reply

Your email address will not be published.