ការពិភាក្សារបស់សមាជិកបណ្តុំអាជីវកម្មស្ដីពីការលក់ផលិតផល ជាមួយអ្នកប្រមូលទិញ និងតម្លៃក្នុងទីផ្សារ | ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖
ការពិភាក្សារបស់សមាជិកបណ្តុំអាជីវកម្មស្ដីពីការលក់ផលិតផល ជាមួយអ្នកប្រមូលទិញ និងតម្លៃក្នុងទីផ្សារ
====================
នាថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកអនុវត្តអនុកម្មវិធី ASPIRE ស្រុកត្រពាំងប្រាសាទ សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ CEW បានរៀបចំកិច្ចប្រជុំពិភាក្សា រវាងកសិករក្នុងការផលិតកសិផល និងឈ្មួញប្រមូលទិញ ក្នុងគោលបំណងដើម្បីបន្តនិរន្តរភាព នៃការផ្គត់ផ្គង់ និងការប្រមូលទិញផលិតផលរបស់សមាជិកបណ្តុំអាជីវកម្មឃុំត្រពាំងប្រាសាទ។
កិច្ចប្រជុំពិភាក្សានេះស្ថិតនៅក្នុង ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដែលមានអ្នកសរុបចំនួន១១នាក់ ស្ត្រី០៣នាក់ ។
+លទ្ធផល៖
ផលិតផលរបស់កសិករសមាជិកបណ្តុំ និងឈ្មួញប្រមូលទិញ បានឯកភាពគ្នាក្នុងតម្លៃដូចខាងក្រោម៖
(១) ត្រសក់ទ្រើងចំនួន ៥៥០គ.ក/១ថ្ងៃ , តម្លៃ ១២០០រៀល/១គ.ក
(២) សណ្ដែកកួរ ១៥គ.ក/១ថ្ងៃ, តម្លៃ ២៥០០រៀល/គ.ក
(៣) ត្រប់ស្រួយ ៣០គ.ក/១ថ្ងៃ, ១២០០រៀល/គ.ក
(៤) ត្រឡាច ១៥០គ.ក/ថ្ងៃ, តម្លៃ ១៥០០រៀល/គ.ក
(៥) ល្ពៅ ១០០គ.ក /ថ្ងៃ, តម្លៃ ៧០០រៀល/គ.ក
(៦) ននោង ២០គ.ក/ថ្ងៃ, ១៥០០រៀល/គ.ក
(៧) ម្រះ ២០គ.ក/ថ្ងៃ, តម្លៃ ៤០០០រៀល/គ.ក និង
(៨) ម្ទេស ១០គ.ក/១ថ្ងៃ, តម្លៃ ៣០០០រៀល/គ.ក ។