ការចុះទិញមាន់ស្រែរបស់អ្នកប្រមូលទិញ ពីសមាជិកបណ្តុំអាជីវកម្មមាន់អូរក្រសារ | ខេត្តកែប
កម្មវិធី ASPIRE ខេត្តកែប៖
នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២
តាមកិច្ចសន្យាកសិកម្មលក់មាន់ស្រែ ជាមួយសមាជិកបណ្តុំអាជីវកម្មមាន់ស្រែអូរក្រសារ និងអ្នកប្រមូលទិញ អាង សុផា ក្នុងតម្លៃឯកភាព ១៨,០០០រៀល ក្នុង ១គីឡូក្រាម ភ្នាក់ងារផ្សព្វផ្សាយសង្កាត់អូរក្រសារ សហការជាមូយអ្នកប្រមូលទិញមាន់ អាង សុផា បានចុះទៅកន្លែងប្រមូលផ្តុំលក់មាន់ស្រែ របស់សមាជិកបណ្តុំអាជីវកម្មមាន់ស្រែអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
សមាជិកបណ្តុំ ៤គ្រួសារ បានលក់មាន់សាច់ចំនួន ៥៦ក្បាល ស្មើនឹង ៩៩,៦គីឡូក្រាម សរុបទឹកប្រាក់លក់បានចំនួន ១,៧៩២, ៨០០រៀល ស្មើនឹង ៤៤៨.២ ដុល្លារសហរដ្ឋអាមេរិក។
ទឹកប្រាក់កសិករទទួលបានពីការលក់មាន់ គាត់ប្រើប្រាស់ទិញកូនមាន់យកមកចិញ្ចឹមបន្ថែម ពីប្រធានបណ្តុំ ភ្ញាស់កូនមាន់ប្រើទូរអគ្គិសនី ទិញធ្យូងកសិកម្មដើម្បីកម្តៅកូនមាន់ពីអនុប្រធានបណ្តុំ ព្រមទាំងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងចំណាយលើការសិក្សាររបស់កូនជាដើម។