Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព និងផ្តល់បច្ចេកទេសដល់សមាជិកនៃបណ្តុំអាជីវកម្មកែច្នៃត្រីប្រឡាក់ នៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ | ខេត្តព្រះសីហនុ

វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព និងផ្តល់បច្ចេកទេសដល់សមាជិកនៃបណ្តុំអាជីវកម្មកែច្នៃត្រីប្រឡាក់ នៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ | ខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE ខេត្តព្រះសីហនុ

 

នាថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ លោក ចេង សំណាង ទីប្រឹក្សាគ្រប់គ្រងកម្មវិធី ASPIRE បានសម្របសម្រួលជាមួយការិយាល័យកសិ-ឧស្សាហកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព និងផ្តល់បច្ចេកទេសដល់សមាជិកនៃបណ្តុំអាជីវកម្មកែច្នៃត្រីប្រឡាក់ នៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ដោយមានការអញ្ជើញចូលរួមពីភ្នាក់ងារផ្សព្វផ្សាយឃុំកំពេញ ប្រធាន អនុប្រធាន និងសមាជិកនៃបណ្តុំអាជីវកម្មកែច្នៃត្រីប្រឡាក់។

១). ការផលិតរបស់កសិករ៖ កសិករបណ្តុំអាជីវកម្មបានផលិតត្រីប្រឡាក់ងៀតចំនួន៣ប្រភេទ

(i) ត្រីងៀតដចិន ១គីឡូតម្លៃ៣២,០០០រៀល ទៅ ៣៥,០០០រៀល,

(ii) ត្រីងៀតសេក ឬក្រហម ១គីឡូតម្លៃ ៣០,០០០រៀល ទៅ ៣២,០០០រៀល និង

(iii) ត្រីងៀតចាប់ឆាយ១គីឡូតម្លៃ ២៥,០០០រៀល ទៅ ៣០,០០០រៀល ។ នៅក្នុងរដូវប្រាំងកសិករម្នាក់អាចផលិតបានពី៥០គីឡូក្រាម ទៅ១០០គីឡូក្រាមក្នុងរយៈពេលពីរ ឬបីថ្ងៃ ។

 

២) បញ្ហា/ការប្រឈមរបស់កសិករ៖ នៅក្នុងរដូវវស្សានេះ កសិករបានជួបការលំបាកដែលសំខាន់សម្រាប់មុខរបរក្រុមគាត់គឺការហាល ឬសំងួតត្រីប្រឡាក់ ដូចនេះបរិមាណនៃការផលិតមានការថយចុះ។

 

 

Leave a Reply

Your email address will not be published.