កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ៖
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រុមបេសកកម្មនៃលេខាធិការដ្ឋានកម្មវិធី ASPIRE ដឹកនាំដោយលោក ស៊ន វិចិត្រ ប្រធានលេខាធិការដ្ឋានកម្មវិធី ASPIRE សហការី និងមានការចូលរួមពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តី និងទីប្រឹក្សាកម្មវិធីថ្នាក់ខេត្ត ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនសូឡាបូមទឹកប្រើពន្លឺព្រះអាទិត្យ បានចុះពិនិត្យការដំឡើងម៉ាស៊ីនសូឡាបូមទឹក ចំនួន ០២គ្រឿង ក្នុងភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ និងក្នុងភូមិគោកស្រុក ស្រុកតំបែរ និងអគារប្រមូលផ្តុំកសិផល ០២ខ្នង នៅឃុំទួលសូភី ស្រុកអូររាំងឪ និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ជាលទ្ធផល ក្រុមការងារបានពិនិត្យឃើញថា៖
១). ម៉ាស៊ីនសូឡាបូមទឹកទាំងពីរគ្រឿង បានដំឡើងរួចរាល់ និងអាចដំណើរបាន
២). អគារប្រមូលផ្តុំកសិផលបន្លែឃុំទួលសូភី ស្រុកអូររាំងឪ និងអគារប្រមូលផ្តុំកសិផលមាន់ឃុំនាងទើត ស្រុកតំបែរ បានអនុញ្ញាតឱ្យកសិករប្រើប្រាស់សម្រាប់សមាជិកបណ្តុំអាជីវកម្មនៃកម្មវិធី ASPIRE ដើម្បីងាយស្រួលដល់កសិករ ក៏ដូចជាអ្នកប្រមូលទិញផលិតផល។
សរុបរួម៖ កសិករដែលជាសមាជិកបណ្តុំអាជីវកម្ម មានចិត្តសប្បាយនឹងទទួលយកដោយចិត្តរីករាយ ហើយនិងជួយថែរក្សាសមត្ថផលជារបស់រួមក្នុងឃុំ/ស្រុករបស់គាត់។






